Articles

សៀវភៅទី៣

In Uncategorized on September 10, 2021 by hengkrishnaaa

ខ្ញុំបានបញ្ចប់ការសរសេរសៀវភៅទី ៣ នៅថ្ងៃនេះ ( ១០ ខែ កញ្ញា ឆ្នាំ ២០២១) ពោលគឺប្រើពេលអស់មួយឆ្នាំគត់។
មួយថ្ងៃ មួយសប្តាហ៍ មួយខែ និង មួយឆ្នាំ ពិតជាលឿនពេកណាស់ ។ សម្រាប់ឆ្នាំនេះ បើសិនមិនឆ្លៀតពេលសរសេរ
សៀវភៅទេ ប្រហែលអាចនិយាយបានថា «ឆាចោល» ដ្បិតថា ពេលវេលាម្សិលមិញ និង ថ្ងៃនេះ មិនមានអ្វីខុសគ្នា
ទាល់តែសោះ ។

ការសរសេរសៀវភៅ បង្រៀនឱ្យរូបខ្ញុំចេះអត់ធ្មត់, មានសមាធិ និង មិនដាក់ធុរៈ។ ដ្បិតថា គា្មនចំណុចទាំង ៣
នេះទេ គេមិនអាចអង្គុយសរសេរសៀវភៅបានឡើយ។
ម្យ៉ាងវិញទៀត សរសេរសៀវភៅ ប្រៀបដូចជាការដំដាវដូច្នោះដែរ។
ជួនកាលអ្នកដំខំសម្រិតសម្រាំងណាស់ ប៉ុន្តែគុណភាពដាវបែរជាមិនជាទីពេញចិត្ត។ យ៉ាងណាមិញ កុំប្រាថ្នាអ្វីច្រើនពេក
ត្រឹមធ្វើអ្វីដែលអាចធ្វើបាន ព្យាយាមធ្វើអ្វីដែលគួរធ្វើ លទ្ធផលយ៉ាងណា ជារឿងរបស់ព្រះជាម្ចាស់កំណត់ ។

ខ្ញុំបានធ្វើអ្វីដែលគួរធ្វើហើយ សៀវភៅទាំង៣ក្បាលនេះ ជាចំណងដៃដែលខ្ញុំផ្តល់ឱ្យមាតុភូមិ។

Leave a comment