Articles

ព្រះមហាវីរក្សត្រ នរោត្តម សីហនុ នៅក្នុងការចងចាំ!

In Uncategorized on February 1, 2013 by hengkrishnaaa

52758_447924618587825_1531872480_o

Articles

យ៉ាងហោចណាស់ខ្ញុំត្រូវតែមានអ្វីមួយប្រសើរជាងអ្នកដទៃ!

In Uncategorized on February 4, 2012 by hengkrishnaaa

 

This slideshow requires JavaScript.

Articles

ការសាកល្បងលើកដំបូង

In Uncategorized on July 26, 2015 by hengkrishnaaa

# ប្រាំថ្ងៃនៃការចាកចេញពីមាតុភូមិកំណើតបានបញ្ចប់។ ខ្ញុំត្រលប់មកវិញ ដោយនាំមកនូវជាមួយរូបថតមួយសន្លឹកនេះ ខណៈដែលកំពុងនៅលើផ្ទៃមេឃនៃប្រទេសសឹង្ហបុរី។ ខ្ញុំពិតជាត្រូវបានគេបើកភ្នែកប្រកបដោយសុទិដ្ឋិនិយម ដោយអ្នកបើករថយន្តតាក់ស៊ីចំណាស់មួយរូបដែលបាន
ឆ្លងកាត់ដំណាក់កាលដ៏លំបាកតាំងពីការប្រកាសឯករាជ្យរបស់សឹង្ហបុរីរហូតមកដល់ឃើញប្រទេសសឹង្ហបុរីរីកចំរើនថ្ងៃនេះ។ ប្រជាជនដែនកោះនេះ
ពិតជាមោទនភាពបំផុត ចំពោះប្រទេសខ្លួន!

# ជាលើកដំបូងបំផុត នាងតូចទៅយកខ្ញុំដល់ព្រលានយន្តហោះ។ ខ្ញុំពិតជារំភើបបំផុតនៅពេលបានឃើញស្នាមញញឹមពីចំងាយរបស់នាង។ វាជាការសាកល្បងលើកដំបូងដែលយើងនៅឆ្ងាយពីគ្នា។ ខ្ញុំពិតជានឹកគាត់ខ្លាំងណាស់ខណៈពេលដែលនៅឆ្ងាយពីគ្នាបែបនេះ។ ប៉ុន្តែប្រហែលពេលខ្លះវាអាចល្អម្យ៉ាងដែរ ត្បិតយើងបានដឹងអំពីជម្រៅចិត្តនៃការស្រឡាញ់ នៃការនឹករលឹក ហើយអ្វីពិសេសនោះ គឺយើងដឹងថា ដួងព្រលឹងរបស់យើងទាំងពីរបានផ្សាភ្ជាប់ជាមួយគ្នាយ៉ាងណែន។

Articles

ខួបមួយឆ្នាំនៃការធ្វើមាតុភូមិនិវត្តន៏

In Uncategorized on July 17, 2015 by hengkrishnaaa

# តិកតាក់…តិកតាក់…ទ្រនិចនាឡិកាដើរចុះឡើង ចុះឡើង.. ថ្ងៃនេះម៉ោង ៨យប់ឆ្នាំមុននៅព្រលានយន្តហោះ Domodedovo ទីក្រុងមូស្គូ….ខ្ញុំកំពុងតែអង្គុយក្នុងយន្តហោះជាមួយចិត្តអន្ទះសារដោយអារម្មណ៏សប្បាយចិត្តបំផុតនៅពេលបានវិលមក
មាតុភូមិកម្ពុជាក្រោយការចាកចេញអស់ជាង ៧ឆ្នាំ។ វាក៏ជាខួបថ្ងៃដែលយន្តហោះម៉ាឡេស៊ីត្រូវគេបាញ់ទម្លាក់នៅក្បែរព្រំដែន
រុស្ស៊ីនិងអ៊ុយក្រែន…..

#មួយឆ្នាំនៃការដាក់ជើងនៅលើមាតុភូមិកំណើតតើខ្ញុំបានធ្វើអ្វីខ្លះជាដុំកំភួន? នេះជាសំណួរដែលខ្ញុំសួរខ្លួនឯង។
ពេលខ្លះខ្ញុំក៏ធ្លាប់គិតម្ដងម្កាលដែរថា វាជាការសម្រេចចិត្តខុសដែលត្រូវវិលមកកម្ពុជានៅពេលនោះ។  ​​​​​​​​​​​​​​ប៉ុន្តែការគិតបែបនេះ អាចនិយាយបានថាដោយសារក្នុងពេលបណ្តោះអាសន្ននេះខ្ញុំមិនទាន់ស្វែងរកឃើញនូវកន្លែងដែលសក្តិសមដើម្បីដាក់
ជើងអោយនឹងតែប៉ុណ្ណោះ។ ខ្ញុំជឿលើអព្ភូតហេតុអ្វីៗដែលកើតឡើងជាមួយខ្ញុំសុទ្ធតែមានហេតុផលដើម្បីភាពជោគជ័យនិង
ការសម្រេចបាននូវគោលបំណងតែប៉ុននោះ។ខ្ញុំនឹងសម្រេចបំណងដែលបានដៅទុកសម្រាប់ជីវិតវាគ្រាន់តែអាស្រ័យ
ទៅលើពេលវេលាយូរឬឆាប់តែប៉ុននោះ។ ពីរខែក្រោយការមកដល់ខ្ញុំក៏មានការងារ (ទោះការងារនេះខ្ញុំមិនដែលមោទនៈ..  ) មួយខែបន្ទាប់មក ខ្ញុំមានឪកាសចូលរួមមហាសន្និបាតនៅប្រទេសម៉ាឡេស៊ី ហើយ មួយខែមកទៀត ខ្ញុំក៏បានជួបដោយផ្ទាល់ជាមួយនាងតូចខ្ញុំ…
បើខ្ញុំមិនត្រលប់ពេលនោះទេ ខ្ញុំក៏មិនអាចមានការផ្លាស់ប្តូររបត់ជីវិតដ៏ធំនិងសំណាងល្អបែបនេះដែរ ពោលគឺការបានជួបអនាគតភរិយារបស់ខ្ញុំ។ នេះជាការរៀបចំដ៏ល្អបំផុត……

#ការទៅបន្តការសិក្សានៅរុស្ស៊ីអាចថាជាអព្ភូតហេតុ ឬជាការរៀបចំដ៏ល្អមួយ…ខ្ញុំមិនដែលស្រម៉ៃឬប្រាថ្នាទាល់តែសោះថាប្រទេសនេះជាទីដែលខ្ញុំត្រូវបញ្ចប់ការសិក្សាថ្នាក់ឧត្តម
សិក្សា។បើខ្ញុំមិនបានទៅទីនេះ ក៏ខ្ញុំមិនចាប់អារម្មណ៏ជាមួយឈ្មោះនាងតូចខ្ញុំដែរ! ហើយក៏គ្មានថ្ងៃយើងទាំងពីរបានជួបគ្នា…. តើនេះអាចថាជាអព្ភូតហេតុឬទេ? ខ្ញុំនឹងធ្វើអោយមានការផ្លាស់ប្តូរដ៏ធំមួយទៀត នោះគឺការងារថ្មី សម្រាប់ឆ្នាំទី២នៃការវិលមកវិញនេះ…

 

Articles

ស្នាមញញឹមរបស់នាង

In Uncategorized on July 15, 2015 by hengkrishnaaa

# អារម្មណ៏មួយយប់មុនថ្ងៃទទួលសញ្ញាបត្រ និង អារម្មណ៏ពេលគ្រងសម្លៀកបំពាក់រៀបការជាមួយមនុស្សជាទីស្រឡាញ់បំផុត ប្រហែលជាដូចគ្នាបេះបិទ។ អារម្មណ៏នោះពិតជាអស្ចារ្យបំផុតដែលមិនអាចអោយខ្ញុំគេងលក់ពេញមួយយប់….យប់ឈានចូលថ្ងៃទី១៤ ខែកក្តដា ខ្ញុំគេងមិនលក់សោះ…. ខួរក្បាលនៅតែដំណើរការមិនឈប់ឈររហូតដល់ម៉ោង ៣ព្រឹក ត្រូវភ្ញាក់រៀបចំខ្លួនទៅផ្ទះកូនក្រមុំ
នាងតូចរបស់ខ្ញុំ។ អារម្មណ៏ពីរដែលមិនអាចអោយខ្ញុំគេងលក់៖ ១. រំភើបបំផុត និង ២. ការថប់បារម្ភ។
ការរំភើបពិតជាមិនពិបាកយល់នោះទេ ប៉ុន្តែអារម្មណ៏ថប់បារម្ភនោះទៅវិញទេដែលពិបាកយល់។ ខ្ញុំនៅតែគិត នៅតែថប់បារម្ភ តើខ្ញុំអាចអោយភរិយារបស់ខ្លួន គ្រួសារដ៏តូចរបស់យើងមានសុភមង្គល និង ក្តីសុខបានឬទេ? ខ្ញុំពិតជាបារម្ភខ្លាំងណាស់ ត្បិតអីមកដល់ពេលនេះខ្ញុំមិនទាន់មានការងារដែលមានស្ថេរភាព និង ត្រូវជាមួយចំណង់ចំណូលចិត្តខ្លួននៅឡើយ។ យ៉ាងហោចណាស់នៅមូស្គូ ខ្ញុំអាចរកចំណូលពីការងារក្រៅម៉ោងសិក្សាប្រហែលជិត 1.5K តែនៅកម្ពុជា ប្រាក់ចំណូលនោះពិតពិបាកបន្តិចហើយ។ ប្រហែលអារម្មណ៏ថប់បារម្ភនេះកើតឡើងមួយខណៈពេលខ្លី ខណៈដែលរបត់ជីវិតថ្មីដែលយើងមិនធ្លាប់ជួបប្រទះ និងមិនអាចយល់បាននឹងមកដល់ក្នុងពេលដ៏ឆាប់។និយាយទៅ វាប្រៀបបីដូចជាភាពងងឹត ដែលធ្វើអោយមនុស្សខ្លាច ថប់បារម្ភ ត្បិតអីមនុស្សមិនអាចចាប់បាន មិនអាចមើលឃើញថាតើក្នុងស្រមោលអន្ធការនោះមានអ្វី។

#ប្រហែលនេះជាលើកដំបូងបំផុតដែលខ្ញុំបានឃើញស្នាមញញឺមដ៏ស្រស់ស្អាតបំផុតរបស់នាងតូចតាំង  ពីយើងស្គាល់គ្នារហូតមកដល់ថ្ងៃនេះ។ ក្នុងសម្លៀកបំពាក់ជាកូនក្រមុំពណ៌ស នាងពិតជាស្រស់ស្អាតបំផុតក្នុងភ្នែករបស់ខ្ញុំ។

Articles

Signature

In Uncategorized on July 9, 2015 by hengkrishnaaa

See?  I officially change my signature  :D I was thinking thinking how to sign and put the name of my soon-to-be wife in it…. That signature should honor her. Finally, I got that thing done! ^_^

From now on before signing agreements/important documents ( Even with or without her) I will miss my wife, her beautiful smile and I will be more confident that my decision is right because she is with me. Or at least, the signature will remind me to think again before signing on those papers.

Duong S. Lena (ដួង ស.លេណា) means everything to me. She is a half part of me. I am thankful beyond words for her. I just want to give her everything: happiness, joy, love and honor – at least as much as I could and should.

Hope the signature will bring good things into my life ;)

img558

Articles

«ថ្ងៃនេះ» ​និង «ថ្ងៃស្អែក»

In Uncategorized on July 7, 2015 by hengkrishnaaa

#សម្តេចនាយករដ្ឋមន្ត្រីបានផ្ញើលិខិតសុំខ្ចីផែនទីព្រះរាជាណាចក្រពីអគ្គលេខាធិការអង្គការសហប្រជាជាតិ។ វាជាជំហានវិជ្ជមានមួយ
ខណៈដែលឯកឧត្តម សម រង្ស៊ី និង អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកំពុងតែមានប្រជាប្រិយភាពនិងទទួលការសាទរពីប្រជា
ពលរដ្ឋអំពីការឈឺឆ្អាលលើបញ្ហាព្រំដែនប៉ែកខាងកើត។ «ជាតិនិយម»គឺជាសន្លឹកបៀរដ៏គ្រោះថ្នាក់បំផុត ។ ការប្រឈមមុខដាក់គ្នារវាងប្រជាពលរដ្ឋយើង និង វៀតណាមប៉ុន្មានថ្ងៃកន្លងមកនេះគឺជាសញ្ញាដ៏គ្រោះថ្នាក់ដែលទាមទាររកដំណោះស្រាយដោយសន្តិវិធី។
សន្លឹកបៀរនេះ គណបក្សប្រជាជនអាចនឹងបាត់បង់/ចាញ់ទៅគណបក្សសង្គ្រោះជាតិ ប្រសិនបើដោះស្រាយមិនបានប្រុងប្រយ័ត្ន។
ចង់ ឬ​ មិនចង់វានឹងជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោតនាឆ្នាំ ២០១៨នេះ។
សម្តេចនាយកធ្លាប់ទទួលផលពីសន្លឹកបៀរ«ជាតិនិយម»នេះកាលពីឆ្នាំ ២០០៨ ខណៈមានជម្លោះព្រំដែនជាមួយថៃ ដែលជាលទ្ធផល
គណបក្សប្រជាជនបានទទួលសម្លេងឆ្នោតប្លូកទឹក ប្លូកដី។ លើកនេះ សម្តេចនាយកពិតជាពិបាកបន្តិចដែលត្រូវប្រឈមជាមួយ
វៀតណាមអំពីបញ្ហាព្រំដែន។

# ធ្វើដំណើរតាមទីក្រុង ខ្ញុំសម្លឹងមើលអំពីសកម្មភាពជំនួញ។ខ្ញុំកំពុងតែរកចម្លើយ តើមានជំនួញអ្វីដែលថ្មីហើយអាចទទួលបានជោគជ័យ?
ជំនួញដែលអាចអោយខ្ញុំរកចំណូលបានច្រើនៗ ….ត្បិតអីទាំងការងារក្របខណ្ឌរដ្ឋ និង ការធ្វើការងារអោយគេពិតជាមិនអាចរស់នៅ
ដោយសមរម្យបាននោះទេ !

Articles

Productive weekend*

In Uncategorized on June 28, 2015 by hengkrishnaaa

# រយៈកាលចុងក្រោយនេះ ខ្ញុំដាក់ជើងនៅក្នុងបរិវេណទីស្តីការគណៈរដ្ឋមន្ត្រី។ ទទួលអារម្មណ៏ថា វាមិនមែនជាកន្លែងដ៏កក់ក្តៅសម្រាប់ខ្ញុំនោះទេ។ ប្រហែលខ្ញុំរើសពេកហើយទេដឹង! មើលទៅមានតែនៅលើចុងឈើដូចសព្វថ្ងៃទេ បែបស្រួលជាង? ប្រហែលវាជាចំណែកដ៏តូចបំផុតនៃស្ថាប័ននេះដែលខ្ញុំបានជួបមិនដឹង ។  ដើម្បីគុណសម្បត្តិ ដើម្បីផលប្រយោជន៏ មនុស្សខ្លះខិតខំយកស្នាដៃគេ យកមុខមាត់ពីសមិទ្ធផលគេដើម្បីផ្គាប់ផ្គុនមេកើយយកធ្វើជារបស់ខ្លួន  ប្រហែលនោះគឺជាអ្វីដែលគួរហៅថា «អាត្មានិយម»។ ឬវាជាទូទៅ ក្នុងស្ថាប័នរដ្ឋដែលអ្នកមានស្នាដៃ មានគំនិត ត្រូវគេលួចយកស្នាដៃ លួចយកគំនិតរបស់អ្នកដទៃ(អ្នកធ្វើពិត)ហើយធ្វើជារបស់ខ្លួន និងបានលាភសក្ការៈ មុខមាត់…..

#ថ្ងៃព្រហស្បតិ៏បានជួបជាមួយអគ្គរដ្ឋទូតរុស្ស៊ីជាមួយលោកអ្នកចេះដឹងសព្វ(sic)។ បើប្រៀបធៀបជាមួយអ្នកជំនាញការទូត /បណ្តាអគ្គរដ្ឋទូតបរទេសដែលខ្ញុំធ្លាប់បានជួបនៅមូស្គូ លោកអ្នកចេះដឹងសព្វយើង បីដូចជាកូនក្មេងដ៏ឆោតល្ងង់។ តាំងពីការនិយាយ ការស្លៀកពាក់ គ្មានចូលភ្នែក ចូលត្រចៀកខ្ញុំទាល់តែសោះ។ ដែលមានឬទេ ទៅជួបជាមួយអគ្គរដ្ឋទូតដើម្បីសុំគេជួយ តែបែរជានិយាយប្រកែកយកឈ្នះគេ កាត់សំដីគេ និយាយឆ្ការដៃឆ្ការជើង ពាក្យសំដីយកមេឃទ្រាប់គូថអង្គុយ ភាសានិយាយមិនត្រូវជ្រុង…នេះអាចយល់បានយ៉ាងច្បាស់ថា ភាពខុសគ្នារវាងអ្នកការទូត និង បណ្ឌិត(ចេះសព្វ)ដែលមិនទទួលការរៀនជំនាញនេះ ។ បណ្ឌិតសេដ្ឋកិច្ច អ្នកខ្លះបណ្ឌិតកសិកម្មខាងក្រៅទ្រឹស្តីហៀរហូរកែង តែពេលចូលប្រជុំមែនទែន បែរជាចោលម្សៀត យកទៅចចារ lobby គេ សូម្បីនិយាយមិនទាំងមើលភ្នែកគេផង តើអ្នកណានឹងយល់ព្រមអោយ?  

# មួយថ្ងៃនេះខ្ញុំចំណាយពេលវេលាសម្រាប់ខ្លួនឯងពេញមួយថ្ងៃ ដែលខ្ញុំបានភ្លេចឬមិនបានធ្វើតាំងពីការត្រលប់មកវិញ។ពេលនេះនៅ Gloria Jean មាត់ទន្លេ បន្ទាប់ពី shopping និងការជិះឡានដើរលេងមើលក្រុង ។ កំពុងរង់ចាំជិះទូក ហើយឈៀងចូលកន្លែងលក់ផ្កា រកមើលផ្កាឈូករ័ត្នដាំនៅទីធ្លាផ្ទះ។ នាងតូចសំលាញ់ខ្ញុំ ចូលចិត្តផ្កានេះ។

Articles

ស្ថានទូត

In Uncategorized on June 8, 2015 by hengkrishnaaa

ថ្ងៃនេះបានដាក់ជើងជាន់ស្ថានទូតរុស្ស៊ី។ ភាពខុសគ្នារវាងស្ថានទូតរុស្ស៊ីនិងអាមេរិក អាចដឹងភ្លាមៗតែម្តង…
នៅទីនេះ (ស្ថានទូតរុស្ស៊ី)មានអារម្មណ៏កក់ក្តៅជាងនៅស្ថានទូតអាមេរិក បើទោះជានៅខាងក្នុងស្ថានទូតមិនមាន
ភាពទំនើបឬទាក់ទាញដូចនៅស្ថានទូតអាមេរិក។ មានអារម្មណ៏ថា មនុស្សនៅទីនេះរួសរាយ (បើទោះជាជាតិសាសន៏នេះមិនសូវរាក់ទាក់) ពេលនិយាយភាសារុស្ស៊ីជាមួយជនជាតិនេះ ហាក់ដូចជានិយាយភាសាខ្មែរកំណើតមិនចាំបាច់គិតច្រើន……..ខុសគ្នាដាច់អារម្មណ៏និយាយភាសាអង់គ្លេសក្នុងដីស្ថានទូតអាមេរិក។ មិនដឹងពេលណា ឪកាសនឹងមកដល់….

Follow

Get every new post delivered to your Inbox.