Articles

អ្នកសរសេរសៀវភៅ

In Uncategorized on April 28, 2021 by hengkrishnaaa

សៀវភៅទី២របស់ខ្ញុំ ត្រឹម ២អាទិត្យលក់អស់ជាង ពីរពាន់ក្បាល

វាជារឿងដ៏អស្ចារ្យមិនគួរជឿ!

រឿងនេះធ្វើឱ្យខ្ញុំនឹកដល់មេទ័ពម្នាក់ គឺ ស៊ុនអ៊ូ ។

អង្គុយសំកុកយកជក់ និង បន្ទះឬស្សី សរសេរក្បួនយុទ្ធសាស្ត្រ

ហើយឱ្យភរិយាខ្លួនយកទៅលក់នៅទីផ្សារ ។

ភរិយាមកវិញប្រាប់ថា បង! ក្បួនសឹកបង គ្មានអ្នកណាយកភ្នែក

មើលទេ! មានតែបាវបម្រើម្នាក់ មកទិញទៅប៉ុន្មានបាច់ដើម្បី

ទុកបង្កាត់ភ្លើង។ ស៊ុនអ៊ូ ក៏ញញឹមហើយប្រាប់ភរិយាថា

ស្អែកអូនយកទៅលក់ទៀត បងសរសេរបានជាច្រើនដុំដែរ

ភរិយាដោយមិនយល់ការណ៍ គ្រវីក្បាល និង ធ្វើតាមប្តី ។

ព្រះអង្គម្ចាស់ម្នាក់នៅក្នុងនគរនេះ សួររកអ្នកណាជា

អ្នកសរសេរលើក្តារបន្ទះនេះ? ទីបំផុតបានអញ្ជើញស៊ុនអ៊ូ

ឱ្យចូលបម្រើក្នុងរាជការជាមន្ត្រីជាន់ខ្ពស់។

ការណ៍ដែលធ្វើឱ្យខ្ញុំនឹកឃើញរឿងនេះ ដោយហេតុថា សៀវភៅ

ទី២ ដែលខ្ញុំបានសរសេរនេះ ជួបនឹងរឿងហេតុលំនាំខាងលើ។

មនុស្សសាមញ្ញ គិតអ្វីសាមញ្ញ និង មិនយល់អ្វីសំខាន់។ ខណៈដែល

មនុស្សកាន់ការធំ គិតអ្វីហួសពីមនុស្សសាមញ្ញ។ មនុស្សប្រភេទ

ទី២នេះ គ្រាន់តែអានចប់សៀវភៅរបស់ខ្ញុំភ្លាម បានបញ្ជាឱ្យគេ

ទិញជាច្រើនរយក្បាលចែកឲ្យអ្នកក្រោមបង្គាប់ ស្របពេលដែល

អ្នកនៅក្រោមបង្គាប់ខ្លះមិនទាំងយល់ថា អានដើម្បីអ្វី។

Leave a comment