Articles

មាតុភូមិ

In Uncategorized on April 28, 2021 by hengkrishnaaa



ថ្ងៃនេះជាថ្ងៃចុងក្រោយនៃការបិទខ្ទប់ទីក្រុងភ្នំពេញជាលើកទី១។

ពិតជារំជួលចិត្តណាស់នៅពេលឃើញអ្នកជាសះស្បើយច្រើន
តែក៏ក្តុកក្តួលណាស់ដែរ ដែលជនជាតិខ្ញុំត្រូវឆ្លងជម្ងឺនេះមិនទាន់

ថមថយនៅឡើយ។

ខ្ញុំបានជួយតាមលទ្ធភាពដែលខ្លួនមាន។ តាមរយៈការងារនេះ

ធ្វើឱ្យខ្ញុំយល់ថា ជនជាតិរបស់ខ្ញុំមួយចំនួនអាត្មានិយមណាស់

ឱ្យតែខ្លួនរស់ អ្នកណាស្លាប់ក៏ស្លាប់ចុះ។

ឧទាហរណ៍តូចមួយ ក្នុងពេលដំបូងៗ មានចិន និង វៀតណាម

ឆ្លងជម្ងឺនេះ ។ ខ្ញុំបានពឹងមិត្តភក្តិ ២ នាក់ និង អ្នកចេះវៀតណាម

ផ្សេងទៀតឱ្យជួយសម្ភាសដើម្បីកំណត់ទីតាំងដែលពួកគេបាន

ទៅ ។ ប៉ុន្តែដោយភាពអាត្មានិយម អ្នកមួយចំនួននោះតបប្រាប់

ខ្ញុំវិញថា ពួកខ្ញុំរវល់ណាស់ មិនអាចជួយបានទេ។ តើពួកគេគិតថា

ខ្ញុំនេះទំនេរណាស់ដែរឬ? តើខ្ញុំនេះមានភារកិច្ចធ្វើការងារនេះឬ?

អត់ទេ! ខ្ញុំគ្មានភារកិច្ច ខ្ញុំមិនខ្ចីខ្វល់ក៏បាន ប៉ុន្តែដោយការឈឺឆ្អាល

ខ្ញុំចូលរួមតាមលទ្ធភាព។ មានពេលខ្លះ ខ្ញុំបន់ថែមទៀត ឱ្យពួក

អ្នកគ្មានពេល អត្មានិយមទាំងអស់នោះ រែកពន់នឹងទង្វើរបស់

ពួកគេ! ពេលនេះ ពួកគេភ្លឺភ្នែកហើយ កុំថាឡើយបានចេញទៅ

ធ្វើការ សូម្បីតែទៅទិញម្ហូបក៏ស្ទើរមិនចង់អាចទៅបានផង!

មាតុភូមិនេះហេតុអីក៏អភ័ព្វម្ល៉េះ សម្បូរដោយមនុស្សអត្មានិយមច្រើន

បែបនេះ!

Leave a comment