Articles

ការរំលោភកម្មសិទ្ធិបញ្ញា

In Uncategorized on April 28, 2021 by hengkrishnaaa

គ្រូដំបូងក្រោយចេញពីមហាវិទ្យាគឺ ទូតមួយរូប និង អ្នកបើកឡាន។

មេរៀនដែលខ្ញុំរៀនពីទូត គឺ គាត់ប្រើគ្រប់មធ្យោបាយដើម្បីបញ្ចៀស

មិនឱ្យមានបញ្ហា តាមរយៈការសម្របសម្រួល។​មិន​មែន​ថា​គា​ត់​កំសា​ក​​

ប៉ុន្តែជាវិធីចាស់ទុំដែលមិនគួរអត់ប្រយោជន៍ជាមួយរឿងមិនបានការ។

ចំណែកអ្នកបើកឡានរបស់ទូត ជាមនុស្សក្អេងក្អាង ។ បង្ករឿង គ្រាន់តែ

រឿងបន្តិចបន្តួច គេបះឡាន តាំងក្អេងក្អាងយកមេកើយជាទូតមកបង្ក

រឿងឈ្លោះ ។ មនុស្សបែបនេះ ជាមនុស្សឈាមក្តៅ ធ្វើធំមិនបានទេ។

ការដែលខ្ញុំនឹកឃើញមេរៀននេះ ដោយហេតុថា ចុងក្រោយនេះ

ខ្ញុំត្រូវបានគេបំពារបំពានតាមរយៈការយកស្នាដៃទៅផ្សព្វផ្សាយ

កម្មសិទ្ធិបញ្ញា គ្មានកោតក្រែង។ ជម្រើសដែលខ្ញុំប្រកាន់យកគឺ

មេរៀនរបស់ទូត។ ជាជាងការប្តឹងផ្តល់ពីបទរំលោភលើកម្មសិទ្ធិ

បញ្ញា ខ្ញុំបានឱ្យគ្រឹះស្ថានជាអ្នកនាំពាក្យថា អ្វីនេះខ្ញុំចង់ អ្វីនោះខ្ញុំមិន

ចង់ឱ្យគេធ្វើ។ ជាលទ្ធផល គេផ្តាំផ្ញើសុំទោស និង អរគុណ។

មេរៀនជីវិត បើនៅអាចមានជម្រើស គួររកវិធីងាយៗដោយមិន

ត្រូវធ្វើជាអ្នកបើករថយន្តឱ្យទូតឡើយ។

Leave a comment