Articles

អារម្មណ៍

In Uncategorized on October 9, 2020 by hengkrishnaaa

១៨វិច្ឆិកា២០១១

សំលាញ់យប់នេះខ្ញុំនឹកស្រុកម្ល៉េះហ្ន? ខ្ញុំនឹកអ្វីៗគ្រប់យ៉ាង។នៅសល់តែ២៦៦ថ្ងៃទៀតទេ។គិតសព្វៗទៅ៤ឆ្នាំបានផុតទៅ។ខ្ញុំបានចំនាយពេលនៅទីនេះ ខ្ញុំចំនាយយុវវ័យខ្ញុំនៅទីនេះ ខ្ញុំស្រូបយកវប្យធម៌នៃប្រទេសនេះ។​ក្រលេកមើលទៅ៤ឆ្នាំមុន​ខ្ញុំជាកូនក្មេងដ៏ទន់ខ្សោយម្នាក់​និងជាកង្កែបមួយក្បាលដែលនៅក្នុងអណ្តូង។ ប៉ុន្តែមកដល់ឥលូវនេះខ្ញុំយល់ថា ខ្ញុំធំហើយ!ខ្ញុំចាស់ចិត្តចាស់គំនិតខ្លះហើយ។ អរគុណភាពលំបាកៗដែលបានដុសខាត់ខ្ញុំអោយក្លាយជាខ្ញុំដូចសព្វថ្ងៃ។

ថ្ងៃនេះតាមផ្លូវ បន្ទាប់ពីចេញពីបង្រៀន ខ្ញុំចេះតែគិតរាយមាយពីនេះបន្តិចពិនោះបន្តិចពីអនាគតពេលខាងមុខ។ រយៈពេល១ឆ្នាំកន្លះហើយដែលខ្ញុំរស់នៅដោយយល់យ៉ាងច្បាស់ជាងពេលណាៗទាំងអស់អំពីជីវិត។ ភាពទុក្ខសោក និង សេចក្តីរីករាយ ភាពបរាជ័យ និង ភាពជោគជ័យ ការធ្លាក់ទឹកចិត្ត និង ក្តីសង្ឃឹម ការបាត់បង់ និង ការទទួលបាន…. សុទ្ធតែជាគូនឹងគ្នា ដែលមិនមានអ្វីនឹងទៀងទាត់ ៚

Leave a comment