Articles

Light At The End of The Tunnel

In Uncategorized on July 8, 2020 by hengkrishnaaa

ពេលវេលាអន្តរកាលក្រោយការវិលត្រលប់ពីទីក្រុងមូស្គូ បានបញ្ចប់។
គិតសព្វទៅ ខ្ញុំត្រូវចំណាយពេលវេលារហូតដល់ ០៦ ឆ្នាំ ដើម្បីឆ្លងផុតវា។
ពេលនេះ ខ្ញុំមានកន្លែងឈរជើងដែលខ្ញុំអាចនិយាយថា ខ្ញុំគួរមានមោទនភាព
ខ្ញុំមានគ្រួសារតូចដ៏កក់ក្តៅមួយ ខ្ញុំមានការងារដែលខ្ញុំចាប់ផ្តើមចូលចិត្ត
ខ្ញុំមានឪកាសធ្វើអ្វីដែលខ្ញុំចង់ធ្វើសម្រាប់ជីវិត។ តើជីវិតចង់បានអ្វីទៀត?

 ទ្រព្យសម្បត្តិ? ឡាន? សម្ភារៈទំនើប? ពេលវេលាយូរឬឆាប់វានឹងនាំរបស់
ទាំងអស់នោះមិនខាន។ អ្វីដែលចាំបាច់ត្រូវមានក្នុងពេលបច្ចុប្បន្ន គឺការរៀន
រស់ដោយស្ងប់ចិត្តជាមួយអ្វីដែលកំពុងតែមាន។ ដ្បិតអ្វីដែលមានថ្ងៃនេះ
អាចនឹងមិនមាននៅថ្ងៃស្អែកដូចដែលសុភាសិតបុរាណលោកខាងលិចថា
គេមិនអាចមុជទឹកទន្លេពីរដងបានឡើយ។

Leave a comment