Articles

អ្នកសរសេរសុន្ទរកថា

In Uncategorized on November 5, 2019 by hengkrishnaaa

នៅពេលដែលមនុស្សម្នាកំពុងតែគេងលង់លក់ស្ងាត់ស្រុក ស្ងាត់ភូមិ   អ្នកសរសេរសុន្ទរកថា កំពុងអង្គុយសំកុកអង្គុយស្រាវជ្រាវ នឹកផ្គុំពាក្យ មួយពាក្យ មួយពាក្យ បង្កើតបានជាសុន្ទរកថាដ៍សំគិះមួយច្បាប់ជូនថ្នាក់ដឹកនាំ។ នេះហើយជាលទ្ធផលស្អប់ខ្ពើមមិនចង់ជាប់ជំពាក់នឹងភាពមិនស្អាតស្អំរបស់ឧកញ៉ា។ យ៉ាងណា ទោះពេលខ្លះកូនប្រពន្ធត្រូវដាច់បាយដុំៗក៍ដោយចុះ បើមិនទាន់អាចផ្លាស់ប្តូរកាលៈទេសៈបាននៅឡើយ ក៍គួរគិតវិជ្ជមានក្នុងស្ថានភាពអាប់អួរ លួងចិត្ថខ្លួនថា យើងបានរៀនសូត្រច្រើនពីការងារទាំងនេះ។ អ្នកដែលចេះមានសមត្ថភាព គេមិនបំភ្លេចឡើយ។  ការងារតូចធំប៉ុនណាក៍ដោយ ត្រូវធ្វើឲ្យអស់ពីចិត្ត… នេះគេឲ្យកាន់ការតូច ធ្វើចុងដៃចុងជើង ចុះទម្រាំគេឲ្យកាន់កិច្ចការជាតិធំមហិមា តើធ្វើទៅរួចឬ? តើមនុស្សប៉ុន្មា​ននាក់ដែលមានឪកាសបានសរសេរសុន្ទរកថាឲ្យថ្នាក់ដឹកនាំអានយ៉ាងហំហាននៅមុខបរទេសនោះ? គិតបែបនេះទើបឆាប់ចប់ ចូលគេង។ 

Leave a comment