Articles

ឱពុក

In Uncategorized on September 11, 2018 by hengkrishnaaa

ថ្មើរនេះ ម៉ោង ១១ និង ៣០ នាទីយប់  កូនកំពុងគេងលង់លក់ក្បែរភរិយា។ យប់នេះ កូនហាក់ពិបាកគេងជាងសព្វមួយដង ប្រហែលគេងថ្ងៃច្រើនពេក ជាពិសេស គេងនៅម៉ោង ៦ល្ងាច។ ខ្ញុំពិតជាកោតសរសើរនិងគោរពចំពោះការលះបង់គ្រប់យ៉ាងរបស់ភរិយា។ មិនមានសេចក្តីស្រឡាញ់ណាដែលជ្រាលជ្រៅ និង បរិសុទ្ធ អាចប្រដូចនឹងទឹកចិត្តស្រឡាញ៉ ព្រួយបារម្ភរបស់ម្តាយចំពោះកូន។ ក្នុងនាមជាឱពុក និង ជាស្វាមីខ្ញុំពិតជាសប្បាយចិត្តបំផុតនៅពេលឃើញកូនចម្រើនវ័យវឌ្ឍនាការប្រកបដោយសុខភាពល្អ និង បានចែករំលែកកិច្ចការជាមួយភរិយា។ ទោះខ្ញុំមិនទាន់អាចធ្វើអ្វីបាន ឬមានអ្វីច្រើនតាមចិត្តប្រាថ្នា តែអ្វីមួយដែលខ្ញុំមិនអាចអត់បាននៅពេលនេះនោះគឺ ការចែករំលែកការលំបាករបស់ភរិយា

Leave a comment