Articles

នៅពេលភាពនៅលីវបញ្ចប់

In Uncategorized on March 1, 2016 by hengkrishnaaa

គេថា​ បើនៅចង់សប្បាយ​ ចូរកុំទាន់ចង់រៀបការ។​  ការសប្បាយអាចថា​ សប្បាយនឹងការស៊ីផឹក​  បនភឿន​ សប្បាយនឹងការរាំរែកក្នុងក្លឹប​ ឬ​សប្បាយនឹងការដើេរហើរ​ត្រាច់រង្កៀតដូចជីវិតនៅលីវ​ ជាដើម​។​ ​  វាជាការល្អ​ រក្សាភាពនៅលីវ​ ប្រសិនអ្នកទាំងឡាយណាត្រូវការភាពសប្បាយទាំងនេះ។​  

កម្លាំងចិត្ត​ និង​ សេចក្តីស្រឡាញ់​ ជាប្រភពនៃអច្ឆរិយៈ។​  គេពិបាកជឿស្ត្រីម្នាក់អាចលើករថយន្តរួច។​  តែខណៈមួយនៅពេលកូនជាទីស្រឡាញ់ជាប់ក្រោមរថយន្ត​ មិនដឹងជាកម្លាំងមកពីណាដែលធ្វើអោយស្ត្រីជាម្តាយនេះ​ លើករថយន្តរួច។​  ករណីនេះមិនខុសពីខ្ញុំ។​  ចម្ងាយពីស្ពានជ្រោយចង្វារមកព្រះបរមរាជវាំង​ ពិតជាឆ្ងាយណាស់ក្នុងពេលនោះ​ ប៉ុន្តែម្សិលមិញពីជាយដែនព្រះវិហារ​មកភ្នំពេញទាំងកណ្តាលយប់​ដើម្បីបានត្រលប់ជួបភរិយា​ ខ្ញុំបែរជាមិនគិតថាឆ្ងាយទាល់តែសោះ។​  នោះគឺដោយសារសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ​ និង​ ការបារម្ភនៅពេលដែលភរិយានៅតែម្នាក់ឯង។​  ទោះជាគេអោយឪកាសខ្ញុំគេងក្នុងសណ្ឋាគារប្រណិត​ឬរហូតដល់រាជវាំងនៃព្រះមហាក្សត្រក៏ពុំមានតម្លៃស្មើនឹងគ្រែគេងធម្មតាមួយដែលមានភរិយាខ្ញុំគេងនៅក្បែរនឹងដើមទ្រូង។​  

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: