Articles

ឥណ្ឌូនេស៊ី

In Uncategorized on January 18, 2016 by hengkrishnaaa

# ត្រូវឃ្លាតឆ្ងាយពីនាងតូច. រយៈពេល ៣ យប់ ៤ថ្ងៃ ទៀតហើយ។ ក្នុង ៣០ ថ្ងៃសម្រាប់ខែនេះ ខ្ញុំចំណាយពេល ១៤ ថ្ងៃឃ្លាតពីភរិយា។ វាពិតជារង្កៀសចិត្ត ដែលគូស្វាមីភរិយាថ្មីថ្មោងរបស់យើង ត្រូវឃ្លាតឆ្ងាយពីគ្នាញឹកញាប់។ បើទោះជាពេលថ្ងៃយើងមិនបាននៅក្បែរគ្នា យ៉ាងហោចណាស់ ពេលល្ងាចយើងអាចញុំាបាយជួបជុំជាមួយគ្នា និង ជាមួយម៉ាក់ប៉ា (ដែលជាអ្វីខ្ញុំអោយតម្លៃខ្លាំងបំផុតសម្រាប់គ្រួសារ) ហើយក្រោយបាយ ពីរនាក់យើង អាចធ្វើកិច្ចការរបស់ខ្លួន  ឬខ្ញុំអាចញុះនាងតូចអោយខឹងច្រលោត ហើយលួងលោមអោយបាត់ខឹង ឬ​ ប្រលែងគ្នាទៅតាមទំលាប់គូភរិយាស្វាមីយើង ។
ខ្ញុំប្រាកដក្នុងចិត្តថា ព្រះកំពុងចង់បង្រៀនអោយខ្ញុំចេះនូវអ្វីដែលខ្ញុំមិនចេះ ធ្វើអ្វីដែលខ្ញុំមិិនធ្លាប់ធ្វើពីមុនមក សម្រាប់បេសកម្មនៅលើផែនដី!

#រយៈពេលនៅប្រទេសចិន ខ្ញុំព្យាយាមសង្កេតមនុស្សជោគជ័យដែលខ្ញុំបានជួប។ មេរៀនពីប្រធានក្រុមហ៊ុនជនជាតិចិនដ៏ជោគជ័យ ដែលខ្ញុំបានរៀន៖ ការដាក់ខ្លួន និង ភាពរហ័សរហួន។
១. ការដាក់ខ្លួន៖ ក្នុងឋានៈជាអគ្គនាយកក្រុមហ៊ុនដែលមានប្រាក់រាប់លានដុល្លារ គាត់មិនខ្លាចនឹងបើកទ្វារឡានអោយភ្ញៀវ និង បំរើអោយភ្ញៀវរបស់ខ្លួនមិនអោយទាស់ចិត្ត។ មនុស្សតិចណាស់ដែលអាចធ្វើបានដូចគាត់ ព្រោះម្នាក់ៗសុទ្ធតែមាន អស្មិមានៈ (Ego) ធំពេកក្រៃ ។ សុទ្ធតែយល់ថា ខ្លួនជាស្នូលកណ្តាលនៃចំណាប់អារម្មណ៏ពីអ្នកដទៃ។    អ្នកដទៃត្រូវតែយកចិត្តទុក​ដាក់​ខ្លួនមុនអ្នកណាទាំងអស់!  ខ្លួនប៉ុននេះដែរ  ហេតុអ្វីត្រូវធ្វើកិច្ចការនេះ? ខ្លួនប៉ុននេះដែរ ហេតុអ្វីត្រូវមកប្រលូក
ប្រលាក់ការងារបែបនេះ?  … ខ្ញុំគួរតែរំលឹកខ្លួនអោយញឹកញាប់ថា  ចូរដាក់ខ្លួន!
២. ភាពរហ័សរហួន៖ រូបភាពអគ្គនាយកក្រុមហ៊ុន លោតចុះពីឡានដែលកំពុងររកឈប់ ហើយ មកបើកទ្វារឡានអោយភ្ញៀវ គឺជាអ្វីដែលទាក់ទាញភ្នែកខ្ញុំនិងចំណាប់អារម្មណ៏ខ្ញុំខ្លាំងបំផុត!  ខ្ញុំគួរយកមកដាក់ខ្លួន ហើយប្រតិបត្តិអោយញឹកញាប់។ ការអនុវត្តដំបូងរបស់ខ្ញុំ ប្រហែលជាផ្តើមជាមួយ ប៉ាម៉ាក់ ពីរអាទិត្យទៀតនៅឯ សិង្ហបុរី ។

# ការបាក់មុខ (Lost face)៖ មនុស្សគ្រប់គ្នាត្រូវការកិត្តិយស ត្រូវការតម្លៃ និង ការគោរព។ ការបំបាក់មុខ គឺជាអ្វីដែលត្រូវតែចៀសអោយខានតែបាន ជាពិសេសរវាង គ្រួសារ បងប្អូន និង ប្តីប្រពន្ធ។ មានឧទាហរណ៏ច្រើនណាស់ដែលខ្ញុំបានឃើញ ជាពិសេសនៅក្នុងរង្វង់គ្រួសារ កន្លែងធ្វើការ ឬ រហូតដល់ថ្នាក់មេដឹកនាំ។ ជាប់បន្ទប់ខ្ញុំធ្វើការនៅសាកលវិទ្យាល័យឡូម៉ូណូសូវ  មានសាស្ត្រាចារ្យចំណាស់ម្នាក់ បានស្តីអោយនិស្សិតស្រីដែលខកខានមិនមករៀន គាត់បានស្តីបន្ទោសនៅមុខនិស្សិតដទៃទៀតធ្វើអោយនិស្សិតស្រីអាម៉ាស់មុខ ក្នុងកណ្តាលចំណោម ។ ចាប់ពីពេលនោះ គេលែងឃើញនិស្សិតស្រីនោះមករៀនទៀត ។ ឧទាហរណ៏មួយទៀត គឺអ្នកការទូត ដែលខ្ញុំនៅរៀនឯមូស្គូ។ គាត់ស្តីបន្ទោស ស្រែកគំហក ចងចិញ្ចើមដាក់ប្រពន្ធរបស់ខ្លួន គ្រាន់តែបងស្រីធ្វើខុសពីចិត្តរបស់អ្នកការទូតរូបនេះ នៅក្នុងចំណោមពួកយើងដែលជានិស្សិត ។ វាពិតជាល្ងង់ខ្លៅណាស់សម្រាប់អ្នកការទូតរូបនេះ ដែលព្យាយាមហែកកេរ្តិ៏ខ្មាស់ខ្លួន និង ប្រពន្ធខ្លួនអោយអ្នកដទៃដឹង។
រូបភាពនេះហើយដែលខ្ញុំនៅចាំ ហើយបង្រៀនខ្លួនឯងជានិច្ចថា នៅពេលមានភរិយា កូនក្តី ត្រូវចៀសវាងការស្តីបន្ទោស  ការឈ្លោះប្រកែក ការគំហកនៅក្នុងទីសាធារណៈ ក្នុងទីចំណោម ឬ​នៅមុខកូនៗ ឬ មុខបាវបំរើ ឬនិយាយអោយខ្លី មួយជំហានចេញពីបន្ទប់គេង ដាច់ខាតមិនត្រូវធ្វើអ្វីទាំងនេះ ហើយអោយប្រាកដនោះគឺ ត្រូវចៀសវាងកុំធ្វើ! បើអត់ទ្រាំមិនបាន ត្រូវមកនិយាយគ្នាដោយសម្រួលនៅក្នុងបន្ទប់ ។ នេះជាការគោរព និង ជាការចៀសវាងការបំបាក់មុខគ្នា។ ហេតុអ្វីបានជាអ្នកដទៃធ្វើអោយយើងខឹង? គឺដោយសារគេនោះធ្វើអ្វីខុសពីការគិតរបស់យើង។ តើមានប៉ុន្មានដងដែលយើងខ្លួនឯង មិនអាចធ្វើតាមអ្វីដែលខ្លួនយើងគិតបាន?
គឺច្រើនលើកណាស់! ចុះទម្រាំអ្នកដទៃ? គឺប្រាកដណាស់ មិនអាចធ្វើដូចចិត្តយើងគ្រប់តែរឿងនោះទេ!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: