Articles

ស្វាមី​ និង​ កូនប្រសារ

In Uncategorized on January 13, 2016 by hengkrishnaaa

វិលត្រលប់ពីប្រទេសចិនវិញ ជាមួយសេចក្តីនឹករលឹកនិងសេចក្តីស្រឡាញ់យ៉ាងខ្លាំងចំពោះភរិយាសម្លាញ់  ។​  នាងតូចទ្រាំអត់ងងុយនៅចាំបើកទ្វារ​ រហូតដល់ម៉ោងជាង​ ១២​កណ្តាលអាធ្រាត្រ​ បើទោះជាធម្មតា​  កម្រគេងក្រោយម៉ោង​ ១១​យប់​ ។​  ខ្ញុំពិតជារំភើបចិត្តណាស់​ សម្រាប់ការទទួលបាននូវសេចក្តី​ស្រឡាញ់​ និង​ ការបារម្ភពីសំណាក់ភរិយារបស់ខ្លូន។​

ក្នុងជីវិតមនុស្សយ៉ាងហោចណាស់មានឪពុកបង្កើតចំនួនពីរ​និងម្តាយបង្កើតចំនួនពីរ ។​   នៅពេលអ្នកមានគ្រួសារ​  អ្នកនឹងយល់ពីអ្វីមួយនេះកាន់តែច្បាស់។​  ខ្ញុំជាមនុស្សមានសំណាង​ សំណាងគឺខ្ញុំមានភរិយាជាទីស្រឡាញ់ម្នាក់​ ហើយសំណាងមួយទៀត​ ខ្ញុំមានប៉ាម៉ាក់ក្មេកគួរអោយគោរព​ ហើយលោកទាំងពីរក៏មានចិត្តសន្តោស​ បារម្ភ​ និងស្រឡាញ់ខ្ញុំ​។​  នេះជាសំណាងទ្វេដង​ ដែលមនុស្សប្រាថ្នាចង់បាន   ។​  ទោះលោកទាំងពីរមិនមែនជាឪពុកម្តាយ​ដែលបង្កើតរាងកាយខ្ញុំ​ ប៉ុន្តែសេចក្តីគោរព​  សេចក្តីស្រឡាញ់​ ខ្ញុំតម្កល់លើសិរិសាដូចឪពុកម្តាយបង្កើត​ ត្បិតលោកទាំងពីរជាអ្នកបង្កើតភរិយាដែលជាផ្នែកម្ខាងនៃជីវិតខ្ញុំ ។​  ឪពុកម្តាយក្មេក​ គឺជាឪពុកម្តាយបង្កើតរបស់កូនប្រសារ ។​

ជាធម្មតា​ ខ្ញុំស្និទ្ធជាមួយអ្នកម្តាយ​  មិនថាអ្នកម្តាយបង្កើត ឬ​ អ្នកម្តាយក្មេក។​  អ្នកម្តាយទាំងពីរមានចរិកស្រដៀងគ្នាមួយ​ គឺការនិយាយត្រង់។​  មួយថ្ងៃក្រោយការត្រលប់មកវិញ​  ខ្ញុំបានអង្គុយញាំបាយជាមួយអ្នកម្តាយក្មេក​ ក្រោយពីការលើកថាសម្ហូបជូនប៉ាដែលគាត់ពិបាកដើេរ​ដោយសារការឈឺជើង។​ អ្នកម្តាយលើកយកគំនិតរបស់បុរមបុរាណដែលខ្ញុំមិនធ្លាប់លឺ​ ហើយវាគួរអោយចាប់អារម្មណ៏:  

-កូនស្រីខ្ញុំ មានកំហុសត្រូវស្តីថា សូមកូនធ្វើចិត្តអោយធ្ងន់រំងាប់ចិត្ត នៅពេលបាន​ធូរចិត្តហើយសូមញញឹម​ដាក់​នាង​សារ​ជាថ្មី។–បើកូនស្រីខ្ញុំ មានកំហុសត្រូវវាយទាត់ធាក់ដោយហេតុប្រការណា សូមកូនធ្វើចិត្តអោយធ្ងន់រំងាប់ចិត្ត នៅពេល​បាន​ធូរ​ស្រាល​ចិត្ត សូមកូនគ្រាន់តែស្តីថាអោយនាងបានហើយ។
-បើកូនស្រីខ្ញុំ មានកំហុសត្រូវបំបរបង់ កាប់សម្លាប់ ដោយហេតុសាហាយស្មន់ផិតក្បត់ចិត្ត សូមកូនធ្វើចិត្តអោយធ្ងន់រំងាប់ចិត្ត នៅពេលធូរស្រាលចិត្តហើយ សូមកូនគ្រាន់តែប្រគល់នាងមកអោយខ្ញុំជាម្តាយវិញបានហើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: