Articles

ពេលវេលា​ និង​ ប្រាក់

In Uncategorized on December 25, 2015 by hengkrishnaaa

#ខ្ញុំនៅចាំរឿងមួយអំពី​ ពេលវេលា​ និង​ ប្រាក់របស់លោកស្រីសាស្ត្រាចារ្យរុស្ស៊ីដែលបង្រៀនមុខវិជ្ជា​ ចិត្តវិទ្យា។​  ក្នុងវេលាដ៍សុខសាន្ត​ នាទីជនបទមួយមានគូស្រករក្មេងខ្ចីមួយគូ។​  ពួកគេស្រឡាញ់គ្នាខ្លាំងណាស់។​ ពួកគេមានពេលវេលាគ្រប់គ្រាន់នៅជាមួយគ្នា​ ឥតបើកើតក្តីកង្វល់អ្វីឡើយ​។​ ពេលវេលាចេះតែកន្លង… ស្ត្រីជាភរិយាសង្កេតឃើញអ្នកជិតខាងខ្លួនមានទ្រព្យសម្បត្តិ​ គោ​  រទេះ​ បរិបូរណ៌។​  ស្ត្រីក៏សួរខ្លួនដោយនឹកតូចចិត្តថា​ ខ្លួនប្រហែលជាមនុស្សមិនសំណាង​ ត្បិតមានប្តីជាអ្នកក្រក្រី​ ណ្ហើយធ្វើម៉េចបើបានគ្នាជាប្តីប្រពន្ធហើយ​ មានតែបណ្តោយតាមយថាកម្មចុះ​។​  ស្ត្រីជាភរិយាចាប់ផ្តើមបញ្ចេញចរិកប្លែកពីមួយថ្ងៃទៅមួយថ្ងៃ​ ។​  នាងចេះរអ៊ូរទាំ​ ចេះរញុំារញ៉ូវ​ ពុតត្បុត​  មាយា​ ធ្វើយ៉ាងណាអោយបុរសជាប្តីត្រូវខំរកអោយបានប្រាក់ច្រើនៗ​  មានពេលខ្លះ​ នាងជាភរិយាប្រើសំដីក្រោធគ្រាធ​ ជួនប្រមាថប្តី។​  បុរសជាប្តី​ ជាមនុស្សសុច្ចរឹត​ ទៀងត្រង់​ មិនចេះខូចខិល​ ឬ​ សូម្បីផឹកសុរាអ៊ួទីនួ​ជាមួយបនភឿនក៏មិនចេះ។​ នាយយើងសម្រេចចិត្តលាភរិយាទៅធ្វើជំនួញនៅទីឆ្ងាយក្នុងក្តីសង្ឃឹមថានឹងរកប្រាក់អោយបានច្រើន។​  មាណពយើងរកបានប្រាក់ផ្ញើអោយភរិយា​ជារឿយៗ​ ជីវភាពគ្រួសារកាន់តែល្អប្រសើរ។​  នៅពេលមានប្រាក់ល្មម​ មានម្ហូប​ មានបាយមិនមានខ្វះខាត​ ភរិយាក៏តាំងតូចចិត្តសារជាថ្មី​ នៅពេលឃើញគូស្រករដទៃមានពេលនៅក្បែរគ្នា។​  នាងជាភរិយាក៏ត្រាប់ជាដដែលនូវពុតមាយាខ្លួន​ធ្វើយ៉ាងណាអោយប្តីនៅក្បែរ​ ល្អូកល្អឺន​កាលពីពេលមុន… ពេលនោះមាណពជាប្តីក៏លេចឡើងសំនួរក្នុងខួរក្បាល​ ហាក់ពុំមានចម្លើយ។​  តើខ្លួនគួរមានរបរណាដែលអាច​មានពេលនៅក្បែរប្រពន្ធ?​  ព្រះព្រហ្មលិខិត​ មិនអយុត្តិធម៌ពេកទេ​  ប្រាក់ច្រើន​ ក៏ត្រូវការយកពេលវេលាច្រើនទៅប្តូរដែរ។​  បុរសជាប្តីនៅតែគិតថា​ តើគួរនៅអោបប្រពន្ធ​ មានពេលអោយច្រើនជាមួយប្រពន្ធ​ដូចពេលមុនឬ?​  អត់ទេ!​  បើសិនមិនយ​កពេលវេលាទៅប្តូរទេ​ ក៏មិនបានប្រាក់ដែរ។​  តើគាត់សុខចិត្តអោយស្ត្រីជាភរិយាប្រមាថគាត់ម្តងទៀតឬ​ នៅពេលដែលនាយយើង​ មានចំណូលតិច?​  ប្រាកដណាស់គឺ​ អត់ទេ!​  មាណពជាប្តីត្រូវបានភរិយាខ្លួនជាអ្នកបង្រៀន​ ដោយសេចក្តីប្រមាថមាក់ងាយរបស់ខ្លួន។  នាយយើងលាន់មាត់ក្នុងចិត្តថា​  អាត្មាអញនឹងមិនអោយនាងនេះ​ ប្តូរចុះឡើងតាមសន្តានខ្មោចចេញ​ ខ្មោចចូលនាងបានទៀតឡើយ។​ 

គិតទៅមនុស្សជាច្រើ​នសុទ្ធតែមានស្ថានភាពបែបនេះ​។​   រវាងពេលវេលា​ និង​ ប្រាក់កាស​ ។​  ដើម្បីបានអ្វីមួយ​ អ្នកត្រូវយកអ្វីមួយឬលើសពីមួយដើម្បីប្តូរ។​

#កុំបំផ្លាញទំនុកចិត្តមនុស្សដែលទុកចិត្តអ្នកអី​ ។​ ជំនឿចិត្តបើត្រូវ​បានបំពានម្តងហើយ​ កុំសង្ឃឹមថា​ នឹងមានសារជាថ្មី។​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: