Articles

ជម្លោះផ្លូវចិត្ត

In Uncategorized on December 19, 2015 by hengkrishnaaa

#ពីរយប់ហើយ ប្រពន្ធទៅចោល ។ មនុស្សមានសព្វមានគ្រប់ហើយ ការខ្លួនមួយ ដូចមិនដល់ថ្នាក់នេះទេ លុះមកបានគ្នាពីរនាក់ តាំងបាត់ម្នាក់ រាងហេលហាលក្នុងចិត្តម៉េចមិនដឹង… ធ្លាប់តែរាល់យប់មានអ្នកគេងលើទ្រូង ឬ យ៉ាងហោចណាស់ក៏គេងអង្អែលសក់ អង្អែលថ្ពាល់…ដល់ឥលូវគ្មាន បែរជាគេងមិនលក់ឯណាហ្ន ។ នេះបានចំជាមនុស្ស!

#ទើបតែដឹងថា ភ្នែកខ្ញុំម្ញូបឆ្ងាយ… មនុស្សឈរចម្ងាយចាប់ពី៥ម៉ែត្រពីខ្ញុំ ក៏ខ្ញុំមើលមិនច្បាស់ដែរនៅក្រោមអំពូលម៉ែត្រ។ មុខឡើងប៉ប្រៀក។  ដូចល្ងាចមិញនេះ ចៃដន្យបំផុត ដែលខ្ញុំងាកទៅស្តាំដៃ។ ខ្ញុំពិតជាមើលមិនច្បាស់ទាល់តែសោះថាជានរណា ត្បិតអីមុខខ្ញុំមើលស្រដៀងៗមនុស្សដែលខ្ញុំធ្លាប់ស្គាល់ច្បាស់ពីមុន។ គិតទៅមនុស្សយើង ពេលវេលាពិតជាផ្លាស់ប្តូរមនុស្ស ទាំងផ្នែករាងកាយ និង ចិត្ត។

#គិតសព្វៗទៅ ខ្ញុំពិតជាមោទនភាពម្តាយឪពុកខ្ញុំបំផុត។ ពួកគាត់មិនមាន លុយច្រើនសន្ធឹកសន្ធាប់ដូចគេ នេះដោយសារភាពស្អាតស្អំ គ្មានគៃបន្លំជាតិ ជញ្ជក់ឈាមប្រជាជនដូចបណ្តាអ្នកមានជាច្រើន។ នេះមិនមែនលើកដំបូងទេដែលខ្ញុំយល់បែបនេះ តែអ្វីដែលធ្វើអោយខ្ញុំរឹតតែច្បាស់ក្នុងចិត្តនោះ (…) ពួកលោកទាំងនោះភាគច្រើនបានថ្កុំថ្កើងដោយសារភាពកឹបកេង លួចបន្លំសម្បត្តិធម្មជាតិជាតិ និង ញើសឈាមពីប្រជាពលរដ្ឋ។ ខ្ញុំក៏គួរអោយស្តីបន្ទោសអោយខ្លួនឯងដែរ ដែលជ្រើសរើសភាពអាត្មានិយមជ្រើសរើសឆ្នាំងបាយ  ជាជាងឧត្តមគតិ។

 

One Response to “ជម្លោះផ្លូវចិត្ត”

  1. Hate you :<

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: