Articles

យល់សប្តិ

In Uncategorized on November 10, 2015 by hengkrishnaaa

យប់​នេះ​ខ្ញុំ​យល់​សប្ដិ​ពីរ​រឿង​បន្ត​ភាគ​រហូត​មិន​យល់​ថា​ តើ​យប់​មិញ​ខ្ញុំ​ពិត​ជា​បាន​គេង​លក់​ឬ​អត់។
ខ្ញុំ​ឃើញ​មនុស្ស​ប្រុស​ចាស់​លើក​មុន ហើយ​នៅ​ក្បែរ​បុរស​នោះ ស្រី្ត​ក្មេង​អាយុ​មិន​លើស​ពី ២៣ឆ្នាំ បួងសក់​មាន​របៀប ស្លៀក​សំលៀក​បំពាក់​បុរាណ យ៉ាង​ស្រស់​ស្អាត។ ពួក​គេ​ទាំងពីរ​សម្លឹង​ខ្ញុំ​ដោយ​មិន​ដាក់​ភ្នែក ហើយ​គ្មាន​និយាយ​អ្វី​ទាល់​តែ​សោះ ក្រៅ​ពី​ទឹក​មុខ​មាំ​នៅ​លើ​មុខ​បុរស​ចំណាស់​ និង ទឹក​មុខ​ញញឹម​លើ​ផ្ទៃ​មុខ​របស់​ស្ត្រី​ក្មេង។ ខ្ញុំ​ពិត​ជា​ឆ្ងល់​ណាស់​ថា តើ​ពួក​គេ​ជា​អ្នក​ណា?? ពួក​គេ​មាន​អ្វី​ជាប់​ពាក់​ព័ន្ធ​ជាមួយ​ខ្ញុំ??

ខ្ញុំ​ព្យាយាម​រំលឹក​ការ​យល់​សប្ដិ​ទី​ពីរ ខ្ញុំ​ឃើញ​ស្ត្រី​ម្នាក់​ថា​មុខ​មុន​ដំបូង​ជា​អ្នក​ដទៃ នៅ​ពេល​មើល​យូរ​បែរ​ជា​លេច​ឡើង​ជា​នាង​តូច។ នាង​រអ៊ូរទាំ គ្រប់​តែ​រឿង តាំង​ពី​ស្បែក​ជើង តាំង​ពី​គ្រែ​គេង តាំង​ពី​ជីងចក់​នៅ​លើ​ក្បាល​នាង.. ទីបំផុត​នាង​រាលដាល​មក​ខ្ញុំ ហេតុ​អ្វី​ត្រូវ​មក​រៀបការ​ជា​មួយ​ខ្ញុំ! នាង​និយាយ​ដោយ​ការ​ធ្លាក់​ទឹក​ចិត្ត​ថា នាង​គួរ​តែ​បាន​មនុស្ស​ប្រសើរ​ជាង​នេះ! ខ្ញុំ​សម្លឹង​ភ្នែក​នាង ហើយ​តប​ដោយ​ម៉ឺងម៉ាត់… You’re free now! Please go to your better person. Yes, you deserve someone better. ខ្ញុំ​ក៏​ដើរ​ចេញ​ដោយ​គ្មាន​ត្រលប់​ក្រោយ ទោះ​បី​ជា​លឺ​សំឡេង​យំ​លាន់​លឺ​ពេញ​ត្រចៀក

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: