Articles

រក្សាភ្លើងទាំងបី

In Uncategorized on September 29, 2015 by hengkrishnaaa

ចូលខនហ្វឺរិននិយាយជាមួយមិត្តភក្តិនៅន័រវេស៕ អ្វីដែលគួរអោយចាប់អារម្មណ៏គឺការនិយាយដើមប្តីខ្លួនឯងអោយមិត្តភ័ក្តិស្តាប់៕ ខ្ញុំស្តាប់ដោយគ្មាននិយាយតប៕ អ្វីដែលលេចឡើងក្នុងក្បាលខ្ញុំដំបូង តើគាត់សប្បាយចិត្តអោយអ្នកដទៃដឹងរឿងគ្រួសារខ្លួនឬ?គាត់និយាយដើមប្តីដោយរំពឹងថា មិត្តភ័ក្តិដែលកំពុងស្តាប់នេះនៅខាងគាត់ឬ? ដើម្បីបង្ហាញថាខ្លួនជាជនរងគ្រោះដ៏គួរអោយកំសត់ណាស់ឬ? ចំលើយគឺ ទេ! ក្រៅពីការបន្ទាបតម្លៃខ្លួនឯង និង តម្លៃប្តី! ពេលខ្លះអ្នកស្តាប់អាក្រក់ខ្លះដើម្បីបង្ហាញការឈឺឆ្អាលឬដើម្បីភាពគាប់គួរ ក៏ចាក់បំប៉ោងអោយប្តីប្រពន្ធគេលែងលះ បែកបាក់គ្នា៕ ប្តីប្រពន្ធខ្វែងគំនិតគ្នា ជារឿងចៀសមិនផុតហើយយូរឬឆាប់នឹងល្អូកល្អឺនវិញមិនខាន ប៉ុន្តែអ្វីដែលមិនអាចត្រលប់ដូចដើមនោះគឹតម្លៃរបស់ប្តីប្រពន្ធ ត្បិតអីវាបានលឺទៅដល់អ្នកដទៃដែលមិនទាក់ទងសោះ៕ប្តីប្រពន្ធអាចភ្លេចអ្វីដែលបាននិយាយពេលកំពុងឈ្លោះគ្នា ប៉ុន្តែកុំភ្លេចថាអ្នកស្តាប់នោះភ្លេចអោយសោះ៕ គេថា ចង្កៀងផ្ទះណា ភ្លឺផ្ទះនោះ៕ រឿងប្តីប្រពន្ធខ្លួនឯង គ្មានអ្នកណាដឹងក្រៅពីប្តីប្រពន្ធនេះនោះតែប៉ុននោះ៕ ពេលខ្លះនិយាយដើមប្រពន្ធ/ប្តីអោយគេស្តាប់ហើយ រំពឹងថាបានធូរចិត្ត អរគុណគេដែលបានស្តាប់ ប៉ុន្តែវាមិនខុសអីពីការសើយសំពត់ លាត់ខោក្នុងអោយអ្នកដទែឃើញ មើលងាយប្តី មើលងាយប្រពន្ធ៕ ចាស់បុរាណទូន្មានត្រូវអីត្រូវ ប្តីក្តីប្រពន្ធក្តី ត្រូវថែរក្សាភ្លើងបី ៕ កុំនាំរឿងក្នុងគ្រួសារប្រាប់គេ កុំនាំរឿងអពមង្គលពីក្រៅចូលក្មុងគ្រួសារ និង ការថែរក្សាភ្លើងកិត្តិគុណមាតាបិតា៕ មេរៀនថ្ងៃនេះបង្រៀនខ្ញុំអោយចេះអោយតម្លៃប្រពន្ធ តម្លៃខ្លួន វាគ្មានប្រយោជន៏អីត្រូវកកូរកកាយរឿងគ្រួសារខ្លួនអោយអ្នកដទៃ សូម្បីតែមិត្តភ័ក្តិបានដឹង ត្បិតនេះវាបានលទ្ធផលមកវិញត្រឹមការបង្អាប់តម្លៃប្តី និង តម្លៃប្រពន្ធ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: