Articles

Last Word To Your Very Important Person

In Uncategorized on September 23, 2015 by hengkrishnaaa

# «នរណាជាមនុស្សសំខាន់បំផុត? មានពាក្យចុងក្រោយសម្រាប់គេទេ? យើងមានពេល១០នាទី មុននឹងទៅ!»
តើអ្នកធ្លាប់សួរខ្លួនឯងទេ នៅសល់ពេលប៉ុន្មានទៀត ដែលអ្នកនឹងមានជីវិតនៅក្នុងពិភពនេះ? ប្រហែលមិនធ្លាប់គិតដូចខ្ញុំដែរ, មែនទេ?
ប្រហែលជិតដល់ពេលខ្ញុំទៅវិញហើយ មែនទេ? បេសកកម្មរបស់ខ្ញុំនៅភពនេះជិតបញ្ចប់ហើយមែនទេ? ឬ ដោយសារមានអ្នកមក
ជំនួសខ្ញុំសម្រាប់បេសសកម្មនេះ ត្បិតខ្ញុំពុំបានធ្វើអ្វីទាល់តែសោះសម្រាប់អ្វីមួយនោះ?
ការយល់សប្តិទៀបភ្លឺថ្ងៃនេះធ្វើអោយខ្ញុំរំលឹកឃើញពាក្យសំដីម៉ែកាលពីពេលខ្ញុំនៅតូច។ ក្នុងយល់សប្តិគាត់កំពុងជិះរទេះគោ មានមនុស្សប្រុសខ្ពស់
ស្លៀកសំលៀកបំពាក់សម័យបុរាណ ចងក្បិន មានបួងសក់ និងមានពាក់ឈៀង ជាមួយបង្វិច និង ដាវ បានសុំម៉ែដោយសារ ត្បិតបានទទួលភារកិច្ច(បេសកកម្ម)មកកំចាត់មនុស្សបាប។ មនុស្សប្រុសនោះសន្យាថានឹងជូនសាគុណជាទីគាប់ចិត្ត។ ក្រោយមក ម៉ែកើតខ្ញុំ។ ខ្ញុំកើតថ្ងៃពេញបូរណ៌ ប្រហែលដូច្នេះហើយគ្រប់ពេលខែភ្លឺ និង ថ្ងៃពេញបូរណ៌ខ្ញុំសប្បាយក្នុងចិត្តនិងប្រាថ្នាអោយអ្នកដទៃ
រីករាយ។ ខ្ញុំធ្លាប់និយាយប្រាប់ខ្លួនឯងថា ទីណាមានខ្ញុំ ខ្ញុំត្រូវតែនាំភាពសប្បាយរីករាយ ហើយខ្ញុំនឹងដើរចេញប្រសិនបើទីនោះ
ខ្ញុំពុំបានផ្តល់អោយពួកគេនូវភាពរីករាយនោះ។

បេសសកម្មកំចាត់មនុស្សបាប? ខ្ញុំមិនយល់ថា បេសសកម្មនោះជាអ្វីសោះ?? ឬដោយសារការមិនយល់បែបនេះហើយដែលខ្ញុំត្រូវបានគេហៅអោយត្រលប់ទៅវិញ?
ព្រឹកមិញ មានមនុស្សចាស់ម្នាក់ (ដែលខ្ញុំហាក់ធ្លាប់ស្គាល់ពីមុន) ពុកមាត់ស សក់បួងយ៉ាងមានរបៀបបានដាស់ខ្ញុំពីដំណេកទាំង
សើងមមើង។ មនុស្សចាស់នេះនិយាយអ្វីខ្លះខ្ញុំស្តាប់មិនយល់ទាល់តែសោះក្រៅពីដឹកដៃខ្ញុំដើរទៅមុខ…បន្តិចគាត់ក៏ឈប់ ហើយសួរថា «នរណាជាមនុស្សសំខាន់បំផុត? មានពាក្យចុងក្រោយសម្រាប់គេទេ? យើងមានពេល១០នាទី មុននឹងទៅ!»
មនុស្សសំខាន់បំផុត? ពាក្យចុងក្រោយ? ពេល ១០នាទី? ពាក្យបីម៉ាត់នេះលាន់រំពងពេញក្នុងត្រចៀកខ្ញុំ។
ខ្ញុំស្រាប់តែនឹកឃើញនាងមុនអ្វីទាំងអស់។
ពាក្យចុងក្រោយទាំងនោះគឺ ខ្ញុំស្រឡាញ់នាងខ្លាំងណាស់! ខ្ញុំអរគុណសម្រាប់សេចក្តីស្រឡាញ់ និង ការបារម្ភ និង អ្វីៗល្អៗជាច្រើនដែលយើងមានជាមួយគ្នា។ គ្រប់ពេលនៅក្បែរនាង ខ្ញុំកក់ក្តៅបំផុតជាពិសេស រាល់ពេលយប់ដែលខ្ញុំឃើញ
នូវស្នាមញញឹម ឃើញនូវមុខដ៏គួរអោយស្រឡាញ់ គ្មានកង្វល់របស់នាង។ ខ្ញុំពិតជាសោកស្តាយដែលខ្ញុំមានពេលត្រឹម ១០នាទី ដែលមិនអាចនៅជាមួយនាងធ្វើអោយនាងញញឺម មើលថែរក្សានាង និងធ្វើអ្វីគ្រប់យ៉ាងដើម្បីបញ្ជាក់នាងថាការសំរេចចិត្ត
របស់នាងជាការសម្រេចចិត្តត្រឹមត្រូវបំផុតក្នុងជម្រើ់សដ៏ល្អៗដែលនាងមាន។
ខ្ញុំសុំទោសសម្រាប់ពេលវេលាលំបាកៗដែលយើងទាំងពីរមិនចុះសម្រុងគ្នា ប៉ះទង្គិចសំដី ធ្វើអោយខឹង ធ្វើអោយអាក់អន់ចិត្ត ដែលនោះដោយសារ ភាពអស្មិមានៈ ដែលពួកយើងមានក្នុងខ្លួនតាំងពីមុនពេលយើងជួបគ្នា។
ខ្ញុំសុំទោសសម្រាប់ការនាំមកនូវភាពលំបាក បន្ទុកដ៏ធ្ងន់ក្នុងរឿងមួយនោះ។ ខ្ញុំសោកស្តាយណាស់និងអាម៉ាស់ណាស់ដែលនាំ
មកនូវសេចក្តីលំបាកនិងភាពហ្មងសៅដល់នាង។ សង្ឃឹមថា ក្រោយពេល១០នាទីនេះពេលដែលព្រលឹងរបស់ខ្ញុំចាកឆ្ងាយពី
រាងកាយដ៏អាម៉ាសនេះ នាងនឹងបានធូរស្រាលក្នុងចិត្តឡើងវិញដូចពេលដែលយើងបានជួបគ្នាដំបូង និង ទឹកមុខស្រស់ស្រាយឡើងវិញដូចមុនពេលសម្រេចចិត្តដើរលើផ្លូវនេះ ។ខ្ញុំសុំទោសសម្រាប់ការមិនមែនជាមនុស្សដែលនាងប្រាថ្នាចង់
បានដែលនាងគួរបានមនុស្សប្រុសល្អជាងនេះ។ សុំទោសសម្រាប់ពេលខ្លះដែលខ្ញុំតឹងរឹងមិនចង់អោយនាងប៉ះពាល់គ្រឿងស្រវឹង
មិនចង់អោយនាងធ្វើអ្វីដែលនាងចង់ ប្រហែលការបារម្ភពីសុខភាពនាង  ការបារម្ភពីនាង ការប្រចណ្ឌ ការហួងហែង ដែលបណ្តាលមកពីសេចក្តីស្រឡាញ់ខ្លាំង ធ្វើអោយនាងយល់ច្រលំថាត្រូវបានគេគូសព្រំដែន វាស់ដីអោយដើរ។

ខ្ញុំសុំទោស ម៉ែ ប៉ា សុំទោសបងៗទាំងអស់ សម្រាប់ការខកខានមិនបាននៅជាមួយលោកទាំងអស់ ដើម្បីលើកស្ទួយរង្សត្រកូល
យើងជាមួយគ្នា។ ខ្ញុំសុំទោសអ្នកទាំងនោះដែលខ្ញុំធ្វើអោយឈឺចាប់ ធ្វើអោយអ្នកទុក្ខសោក។
ខ្ញុំត្រៀមខ្លួនរួចហើយសម្រាប់ពេលវេលាដែលនឹងមកដល់ក្រោយ ១០នាទីនេះ…………………………………..

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: