Articles

នាងសក្តិសមទទួលបានការស្រឡាញ់ និង ការគោរព

In Uncategorized on July 31, 2015 by hengkrishnaaa

#  តុល ស្តយ អ្នកនិពន្ធរុស្ស៊ីដ៏ល្បី បានសរសេរនៅក្នុងទំព័រដំបូងក្នុងរឿង Anna Karenina ថា «គ្រួសារប្រកបដោយសុភមង្គលទាំងអស់សុទ្ធតែដូចគ្នា…ចំណែកឯគ្រួសារមិនមានសុភមង្គលគឺមិនមានសុភមង្គលតាមបែប
របស់វារៀងៗខ្លួន»   «All happy families are alike; each unhappy family is unhappy in its own way.»។
ជីវិតខ្ញុំដែលនៅសល់ ខ្ញុំប្រាថ្នាធ្វើអោយភរិយាមានសុភមង្គល ស្នាមញញឹមដោយភាពកក់ក្តៅ ពេញចិត្ត និង មានមោទភាពដែលមានខ្ញុំជាស្វាមី និង ជាឪពុករបស់កូនៗយើងទាំងពីរ។ ប្រសិនបើក្នុងកាលៈទេសៈណាមួយខ្ញុំធ្វើអោយនាងស្រក់ទឹកភ្នែក អាក់អន់ចិត្ត(ដែលខ្ញុំមិនចង់បានទាល់តែសោះ) នោះជាចំណុចខ្វះខាត នោះជាកំហុសរបស់ខ្ញុំដែលមិនមានចិត្តធ្ងន់និងចិត្តទូលាយ។

#ម្រាមដៃទាំងប្រាំ មានវែង មានខ្លី មានតូច មានធំ យ៉ាងណា ម្រាមទាំងអស់នៅជាប់គ្នាជានិច្ច។ វាមិនខុសគ្នាអំពីជីវិតភរិយា ស្វាមីមានការខ្វែងគំនិត មានការយល់មិនដូចគ្នា អន់ចិត្ត ថ្នឹងថ្នាក់គ្នា ….ប៉ុន្តែអ្នកទាំងពីរត្រូវតែនៅជាមួយគ្នាជានិច្ច ត្បិតការអត់អោនអោយគ្នា ក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់អ្នកទាំងពីរ ការគោរពគ្នា គឺជាគ្រឹះ ជាខ្សែចំណងដែលរុំគូទាំងពីរ។

#នាងជាស្ត្រីដែលសក្តិសមបានទទួលការស្រឡាញ់ ការថ្នាក់ថ្នម ការគោរព និង ការការពារអំពីខ្ញុំជាស្វាមី។ ចាប់ពីថ្ងៃនេះ ពាក្យ «ខ្ញុំ» មិនមែនជា «ឯកវចនៈ»ទៀតទេ ប៉ុន្តែគឺ «ពហុវចនៈ» ដែលមានន័យថា ខ្ញុំនិងភរិយា។ នាងជាអាទិភាពមុនអ្វីទាំងអស់!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: