Articles

ខួបមួយឆ្នាំនៃការធ្វើមាតុភូមិនិវត្តន៏

In Uncategorized on July 17, 2015 by hengkrishnaaa

# តិកតាក់…តិកតាក់…ទ្រនិចនាឡិកាដើរចុះឡើង ចុះឡើង.. ថ្ងៃនេះម៉ោង ៨យប់ឆ្នាំមុននៅព្រលានយន្តហោះ Domodedovo ទីក្រុងមូស្គូ….ខ្ញុំកំពុងតែអង្គុយក្នុងយន្តហោះជាមួយចិត្តអន្ទះសារដោយអារម្មណ៏សប្បាយចិត្តបំផុតនៅពេលបានវិលមក
មាតុភូមិកម្ពុជាក្រោយការចាកចេញអស់ជាង ៧ឆ្នាំ។ វាក៏ជាខួបថ្ងៃដែលយន្តហោះម៉ាឡេស៊ីត្រូវគេបាញ់ទម្លាក់នៅក្បែរព្រំដែន
រុស្ស៊ីនិងអ៊ុយក្រែន…..

#មួយឆ្នាំនៃការដាក់ជើងនៅលើមាតុភូមិកំណើតតើខ្ញុំបានធ្វើអ្វីខ្លះជាដុំកំភួន? នេះជាសំណួរដែលខ្ញុំសួរខ្លួនឯង។
ពេលខ្លះខ្ញុំក៏ធ្លាប់គិតម្ដងម្កាលដែរថា វាជាការសម្រេចចិត្តខុសដែលត្រូវវិលមកកម្ពុជានៅពេលនោះ។  ​​​​​​​​​​​​​​ប៉ុន្តែការគិតបែបនេះ អាចនិយាយបានថាដោយសារក្នុងពេលបណ្តោះអាសន្ននេះខ្ញុំមិនទាន់ស្វែងរកឃើញនូវកន្លែងដែលសក្តិសមដើម្បីដាក់
ជើងអោយនឹងតែប៉ុណ្ណោះ។ ខ្ញុំជឿលើអព្ភូតហេតុអ្វីៗដែលកើតឡើងជាមួយខ្ញុំសុទ្ធតែមានហេតុផលដើម្បីភាពជោគជ័យនិង
ការសម្រេចបាននូវគោលបំណងតែប៉ុននោះ។ខ្ញុំនឹងសម្រេចបំណងដែលបានដៅទុកសម្រាប់ជីវិតវាគ្រាន់តែអាស្រ័យ
ទៅលើពេលវេលាយូរឬឆាប់តែប៉ុននោះ។ ពីរខែក្រោយការមកដល់ខ្ញុំក៏មានការងារ (ទោះការងារនេះខ្ញុំមិនដែលមោទនៈ..  ) មួយខែបន្ទាប់មក ខ្ញុំមានឪកាសចូលរួមមហាសន្និបាតនៅប្រទេសម៉ាឡេស៊ី ហើយ មួយខែមកទៀត ខ្ញុំក៏បានជួបដោយផ្ទាល់ជាមួយនាងតូចខ្ញុំ…
បើខ្ញុំមិនត្រលប់ពេលនោះទេ ខ្ញុំក៏មិនអាចមានការផ្លាស់ប្តូររបត់ជីវិតដ៏ធំនិងសំណាងល្អបែបនេះដែរ ពោលគឺការបានជួបអនាគតភរិយារបស់ខ្ញុំ។ នេះជាការរៀបចំដ៏ល្អបំផុត……

#ការទៅបន្តការសិក្សានៅរុស្ស៊ីអាចថាជាអព្ភូតហេតុ ឬជាការរៀបចំដ៏ល្អមួយ…ខ្ញុំមិនដែលស្រម៉ៃឬប្រាថ្នាទាល់តែសោះថាប្រទេសនេះជាទីដែលខ្ញុំត្រូវបញ្ចប់ការសិក្សាថ្នាក់ឧត្តម
សិក្សា។បើខ្ញុំមិនបានទៅទីនេះ ក៏ខ្ញុំមិនចាប់អារម្មណ៏ជាមួយឈ្មោះនាងតូចខ្ញុំដែរ! ហើយក៏គ្មានថ្ងៃយើងទាំងពីរបានជួបគ្នា…. តើនេះអាចថាជាអព្ភូតហេតុឬទេ? ខ្ញុំនឹងធ្វើអោយមានការផ្លាស់ប្តូរដ៏ធំមួយទៀត នោះគឺការងារថ្មី សម្រាប់ឆ្នាំទី២នៃការវិលមកវិញនេះ…

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: