Articles

Productive weekend*

In Uncategorized on June 28, 2015 by hengkrishnaaa

# រយៈកាលចុងក្រោយនេះ ខ្ញុំដាក់ជើងនៅក្នុងបរិវេណទីស្តីការគណៈរដ្ឋមន្ត្រី។ ទទួលអារម្មណ៏ថា វាមិនមែនជាកន្លែងដ៏កក់ក្តៅសម្រាប់ខ្ញុំនោះទេ។ ប្រហែលខ្ញុំរើសពេកហើយទេដឹង! មើលទៅមានតែនៅលើចុងឈើដូចសព្វថ្ងៃទេ បែបស្រួលជាង? ប្រហែលវាជាចំណែកដ៏តូចបំផុតនៃស្ថាប័ននេះដែលខ្ញុំបានជួបមិនដឹង ។  ដើម្បីគុណសម្បត្តិ ដើម្បីផលប្រយោជន៏ មនុស្សខ្លះខិតខំយកស្នាដៃគេ យកមុខមាត់ពីសមិទ្ធផលគេដើម្បីផ្គាប់ផ្គុនមេកើយយកធ្វើជារបស់ខ្លួន  ប្រហែលនោះគឺជាអ្វីដែលគួរហៅថា «អាត្មានិយម»។ ឬវាជាទូទៅ ក្នុងស្ថាប័នរដ្ឋដែលអ្នកមានស្នាដៃ មានគំនិត ត្រូវគេលួចយកស្នាដៃ លួចយកគំនិតរបស់អ្នកដទៃ(អ្នកធ្វើពិត)ហើយធ្វើជារបស់ខ្លួន និងបានលាភសក្ការៈ មុខមាត់…..

#ថ្ងៃព្រហស្បតិ៏បានជួបជាមួយអគ្គរដ្ឋទូតរុស្ស៊ីជាមួយលោកអ្នកចេះដឹងសព្វ(sic)។ បើប្រៀបធៀបជាមួយអ្នកជំនាញការទូត /បណ្តាអគ្គរដ្ឋទូតបរទេសដែលខ្ញុំធ្លាប់បានជួបនៅមូស្គូ លោកអ្នកចេះដឹងសព្វយើង បីដូចជាកូនក្មេងដ៏ឆោតល្ងង់។ តាំងពីការនិយាយ ការស្លៀកពាក់ គ្មានចូលភ្នែក ចូលត្រចៀកខ្ញុំទាល់តែសោះ។ ដែលមានឬទេ ទៅជួបជាមួយអគ្គរដ្ឋទូតដើម្បីសុំគេជួយ តែបែរជានិយាយប្រកែកយកឈ្នះគេ កាត់សំដីគេ និយាយឆ្ការដៃឆ្ការជើង ពាក្យសំដីយកមេឃទ្រាប់គូថអង្គុយ ភាសានិយាយមិនត្រូវជ្រុង…នេះអាចយល់បានយ៉ាងច្បាស់ថា ភាពខុសគ្នារវាងអ្នកការទូត និង បណ្ឌិត(ចេះសព្វ)ដែលមិនទទួលការរៀនជំនាញនេះ ។ បណ្ឌិតសេដ្ឋកិច្ច អ្នកខ្លះបណ្ឌិតកសិកម្មខាងក្រៅទ្រឹស្តីហៀរហូរកែង តែពេលចូលប្រជុំមែនទែន បែរជាចោលម្សៀត យកទៅចចារ lobby គេ សូម្បីនិយាយមិនទាំងមើលភ្នែកគេផង តើអ្នកណានឹងយល់ព្រមអោយ?  

# មួយថ្ងៃនេះខ្ញុំចំណាយពេលវេលាសម្រាប់ខ្លួនឯងពេញមួយថ្ងៃ ដែលខ្ញុំបានភ្លេចឬមិនបានធ្វើតាំងពីការត្រលប់មកវិញ។ពេលនេះនៅ Gloria Jean មាត់ទន្លេ បន្ទាប់ពី shopping និងការជិះឡានដើរលេងមើលក្រុង ។ កំពុងរង់ចាំជិះទូក ហើយឈៀងចូលកន្លែងលក់ផ្កា រកមើលផ្កាឈូករ័ត្នដាំនៅទីធ្លាផ្ទះ។ នាងតូចសំលាញ់ខ្ញុំ ចូលចិត្តផ្កានេះ។

3 Responses to “Productive weekend*”

  1. ចង់ខឹង ចង់អាក់អនចិត្តក៏មិនកើតដល់ពេលអានដល់ឃ្លាចង់ក្រោយ🙂

  2. ចំណុចពិសេសដែលប្តីខុសពីប្រុសដទៃគឺ៖ ជាមួយប្តី ប្រពន្ធអាចខឹង អាចអាក់អន់ចិត្ត បានគ្រប់ពេល គ្រប់ទីកន្លែង ដោយមិនត្រូវការហេតុផល។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: