Articles

ពេលវេលានៅក្បែរនាង

In Uncategorized on February 25, 2015 by hengkrishnaaa

photocat2

# រយៈពេលមួយថ្ងៃ មួយសប្តាហ៏ មួយឆ្នាំ ឬ ១០ ឆ្នាំ ឬមួយជីវិត នឹងមិនអាចគ្រប់គ្រាន់នោះទេ ដើម្បីនៅក្បែរនាង នៅថ្នាក់ថ្នម នៅស្តាប់ការនិយាយម្ញិកម្ញ៉ក់គួរអោយគ្រឺតខ្នាញ់ នៅថែរក្សាការពារនាង និង នៅធ្វើជាមនុស្សដែលនាងស្រឡាញ់បំផុត។ គេប្រហែលជានិយាយមិនខុសទេដែលថា សេចក្តីស្រឡាញ់អាចធ្វើអោយមនុស្សខ្វាក់បាន! មែនហើយ… មិនខុសទេ…ក្រោយការចូលមករបស់នាងក្នុងជីវិតខ្ញុំ ខ្ញុំប្រៀបបាននឹងមនុស្សខ្វាក់! ខ្វាក់ ត្បិតខ្ញុំលែងមើលឃើញនូវភាពក្រៀមក្រំ ភាពឯកោ ភាពសោះកក្រោះនៃជីវិតទៀតហើយ! ត្បិតនាង គឺជាទឹកអម្រិតដែលស្រោចស្រពលើក្តាំងងានៃជីវិតដែលធ្លាប់ស្រពោន ក្រៀមក្រញ៉េះ… ត្បិតនាងជារស្មីដ៏ភ្លឺស្រទន់ចូលមកបំភ្លឺភាពអន្ធការនៅក្នុងជីវិតមួយនេះ… ។

# យើងទាំងពីរបានរកឃើញឈ្មោះកូនៗហើយ។
កូនស្រីរបស់យើងឈ្មោះថា  អេង សន្តិខត្តិយាទេវី ចំណែកកូនប្រុស គឺ អេង ឬទ្ធិរុង្គក្រិស្ណា ។ ការជ្រើសរើសយក «ឬទ្ធិ» ជាឈ្មោះកូនយើង គឺដើម្បីជាកិត្តិយសដល់ម្តាយក្មេករបស់ខ្ញុំ ត្បិតគាត់ឈ្មោះ «ឬទ្ធី»។ ចំណែកកូនទី ៣ យើងកំពុងតែគិតបន្ត។​

2 Responses to “ពេលវេលានៅក្បែរនាង”

  1. តួស្រីម្នាក់នេះដូចជាលាក់មុខម្ល៉េះន៎ រូបមួយសន្លឹកណាក៏មិនបង្ហាញមុខដែរចា៎😛

    • hahahahhaa បងទើបតែចាប់អារម្មណ៏ដែរ!! បែបទុកអោយទស្សនិកជនតាមដាន តើតួឯកស្រីរបស់បងជានរណា ទេដឹង!😀

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: