Articles

ពពកខ្មៅ

In Uncategorized on January 20, 2015 by hengkrishnaaa

១.ដំណាក់កាលអន្តរកាល ខ្ញុំនៅមិនទាន់ឆ្លងផុតនៅឡើយ។ មកដល់ពេលនេះ ៤ខែហើយដែលខ្ញុំបានដាក់ជើងលើមាតុភូមិកំណើត។ ខ្ញុំមិនទាន់បានធ្វើអ្វីជាដុំកំភួនសម្រាប់គ្រួសារ សម្រាប់មាតុភូមិជាទីស្នេហារបស់ខ្ញុំនៅឡើយទេ។ មានពេលខ្លះខ្ញុំសញ្ជឹងសួរខ្លួនថាៈ ប្រទេសនេះប្រហែលជាមិនត្រូវការខ្ញុំទៀតទេ? ឬខ្ញុំមិនមែនជាកម្មសិទ្ធរបស់ប្រទេសនេះទៀតទេឬ? ខ្ញុំពុំមានឪកាសទាល់តែសោះ ដើម្បីប្រើប្រាស់នូវចំណេះដឹង សមត្ថភាពរបស់ខ្ញុំដែលទទួលពីទីក្រុងម៉ូស្គូ។ ឬ ចំណេះដឹងទាំងនោះមិនអាចយកប្រើប្រាស់នៅទីនេះ? ការងារដែលខ្ញុំធ្វើសព្វថ្ងៃ វាគ្រាន់តែជាការកំដរភាពគ្មានការងារធ្វើតែប៉ុណ្ណោះ… ដរាបណាខ្ញុំមិនទាន់រកកន្លែងដែលខ្ញុំទទួលអារម្មណ៏ថា ខ្ញុំកំពុងធ្វើដើម្បីបុព្វហេតុដែលខ្ញុំប្រាថ្នាទេនោះ នោះខ្ញុំមិនចាត់ទុកថាការងារដ៏ត្រឹមត្រូវនោះឡើយ។

២. លោកអ៊ំទីប្រឹក្សាបានផ្តល់ដំបូន្មានអោយយកគំរូតាមគោព្រៃថា «គោព្រៃពួនក្នុងគុម្ពត្រែង សំលៀងស្នែងត្រៀមចូលជល់»។គាត់មានន័យថា ពេលខ្លះការប្រញាប់ដើម្បីចូលក្នុងទីលានប្រកួត មិនជាការប្រសើរពេកទេ។ ត្រូវការពេលវេលា រងចាំពេល ដែលនឹងមកដល់…. វាសក្តិសមទៅនឹងឃ្លារបស់ ឆាវឆាវដែលសួរទៅ ម៉ាសឺអ៊ី «ហេតុអ្វីបានជាបាតជើង-ស ជាងមុខ?»។ ចម្លើយគឺ ដោយសារ «បាតជើងវាលាក់ខ្លួនជានិច្ច»។ តើខ្ញុំត្រូវការពេលយូរប៉ុន្មានទៀតទើបអាចបង្ហាញសមត្ថភាពរបស់ខ្លួន?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: