Articles

តម្លៃ

In Uncategorized on March 12, 2014 by hengkrishnaaa

ថ្ងៃនេះហៅមហាធ្ងន់ធ្ងរក៏ថាបាន ឬ ហៅថាមហាសំណាងក៏បាន។
ត្រូវធ្វើកិច្ចការវិភាគនយោបាយជូនឯកឧត្តមអោយទាន់ពេល។ ត្រូវចូលគេងនៅម៉ោង ៤ព្រឹក ហើយក្រោកទៅធ្វើការនៅម៉ោង ៨ព្រឹក។

តាំងធ្វើកិច្ចការចប់ហើយ បែរជាមិនចង់ចូលគេង គិតបន់អោយតែដល់តែព្រឹកឆាប់ៗនឹងអាលធ្វើការ។ នេះគេហៅថា ស៊ីជោរ!😀 តាមពិតទៅមិនមែនអញ្ចឹងទេ នៅពេលដែលយើងពេញចិត្តនឹងការងាររបស់យើង នោះយើងនឹងយល់ថាវាលែងទៅជាការងារទៀតហើយ តែវាបែរជាការកំសាន្ត។ និយាយទៅធ្វើការបានមួយខែហើយ ខ្ញុំស្រកទំងន់ ហើយមុខឡើងផត ខូចសម្រស់ សក់ឡើងវែង ដូចស្រី😀 ពេលទៅស្រុក ម៉ែនឹងភ្ញាក់ផ្អើលកូនប្រុស គាត់ដូរភេទ😀

face

1797344_10203255603890812_883674699_n

ពេលម៉ោងសំរាកពេលបាយ ឯកឧត្តមបបួលទៅញាុំអាហារថ្ងៃត្រង់ក្នុងហាងរុស្ស៊ីដែលទើបតែបើកថ្មីក្បែរស្ថានទូត។ គាត់ពិតជាសាមញ្ញណាស់ ដើរតាមផ្លូវដោយគ្មានបារម្ភពីសុវត្ថិភាព។ ប៉ូលីសរុស្ស៊ីដែលយាមនៅមុខស្ថានទូត ដើរវ៉ាក់អើ តែក៏ភ្ញាក់ ហើយវន្ទាគំនាប់ ត្រង់ជើងភ្លឹង។ តាមផ្លូវ យើងនិយាយអំពីនយោបាយដែលកំពុងវឹកវរ នៅអ៊ុយក្រែន និង នៅក្នុងស្រុក។ ខ្ញុំពិតជាស្ងើចសរសើរចំពោះគាត់ខ្លាំងណាស់ .. គាត់ប្រាកដជាក្លាយជាអ្នកដែលមានឥទ្ធិពលមកក្នុងផ្នែកណាមួយនៃជីវិតខ្ញុំមិនខាន។ ពីរថ្ងៃនេះ ខ្ញុំរួមតុជាមួយគាត់។ ម្សិលមិញនៅក្នុងរ៉េស៊ឺដង់ ថ្ងៃនេះនៅក្នុងហាងរុស្ស៊ី។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: