Articles

នគរ

In Uncategorized on December 16, 2013 by hengkrishnaaa

#រយៈកាលចុងក្រោយនេះ ក្នុងនគរហាក់ជ្រួលច្របល់។ ការមិនពេញចិត្ត និង សំលេងទាមទារអោយសម្តេចនាយករដ្ឋមន្ត្រី ចុះចេញពីដំណែងចេះតែលាន់លឺឡើងៗ។ តាំងពីឆ្នាំ ១៩៨៥ រហូតមកដល់ពេលនេះ សម្តេច ហ៊ុន សែន បានកាន់តំណែងកំពូលនេះអស់ពេល ២៨ឆ្នាំ។ តាមពិតទៅ សម្តេច មិនអាក្រក់ណាស់ណានោះទេ ហើយ ឯកឧត្តម សម រង្ស៊ី និង ឯកឧត្តម កឹម សុខា ក៏មិនល្អណាស់ណាដែរ។ កាលដែល សម្តេច មិនអាក្រក់ណាស់ គឺស្ថិតត្រង់ថា លោក បានខិតខំកសាងជាតិ ហើយសមិទ្ធិផលមិនអាចប្រកែកបានជាច្រើន គឺជាស្នាដៃក្រោមរបបគ្រប់គ្រងរបស់លោក។ ចំណែកការដែល ឯកឧត្តម សម រង្ស៊ី និង ឯកឧត្តម កឹម សុខា ក៏មិនល្អណាស់ណានោះ ស្ថិតត្រង់ថា ដោយសារគ្មានអ្នកនយោបាយល្អជាងនេះតែប៉ុននោះ។

#វិរបុរសក្នុងសម័យសង្គ្រាម មិនប្រាកដថាជាវិរបុរសក្នុងសម័យសន្តិភាពនោះដែរ។ យ៉ាងណា គេមិនគួរបំភ្លេចគុណវិរបុរសសម័យសង្រ្គាម ក្នុងគ្រាដែលនគរបានសុខសន្តិភាព។ តែនគរសព្វថ្ងៃគឺមានទំនោរទៅរកការបំភ្លេចគុណវិរបុរសសម័យសង្គ្រាម។ តើនោះជាការល្មើសគុណឬ? មិនគួរហៅថា ជាការល្មើសគុណនោះទេ  ត្បិតដោយហេតុថា ភាពក្រីក្រលំបាក ការទទួលរងនូវអំពើអយុត្តិធម៌ក្នុងសង្គមឆ្អែតឆ្អន់ក្រោមការគ្រប់គ្រងរបស់វិរបុរសម័យសង្គ្រាម ដែលជាមូលហេតុចំបងជំរុញអោយពួកគាត់ត្រូវបំភ្លេចគុណវិរជនសម័យសង្រ្គាមដែលធ្លាប់ជួយសង្គ្រោះពួកគាត់ ហើយស្រវារកអ្នកថ្មីទៀតទោះមិនមានគុណសម្បត្តិក្នុងសម័យសង្ក្រាមដែលរំពឹងថានឹងផ្លាស់ប្តូរនគរបានល្អប្រសើរជាងនេះ។

# ព្រះភ័ក្រ្តដ៏សោកសៅរបស់ព្រះមហាក្សត្រ នៅកំពង់ស្ពឺ ពីរថ្ងៃមុននេះ ពិតជាគួរអោយខ្លោចចិត្ត នៅពេលលឺសំលេងតំអូញរបស់ ស្ត្រីវ័យចំណាស់ម្នាក់ និយាយថា “សូមអោយព្រះអង្គមានព្រះជន្មយឺនយូរ ជាម្លប់កូនចៅ…[គ្រប់គ្រងប្រទេស] អោយបានចំរុងចំរើន កុំអោយដូចសព្វថ្ងៃប្រជារាស្ត្រលំបាកក្រីក្រណាស់”។ តើអោយព្រះមហាក្សត្រ ធ្វើដូចម្តេច បើសូម្បីព្រះអង្គហាក់ពុំអាចនឹងជួយព្រះអង្គ និង រាជបល្ល័ងបានផងនោះ? ក្នុងរជ្ជកាលនេះ ព្រះអង្គពិតជាពុំសំណាងនោះទេ ត្បិតព្រះអង្គពុំត្រូវបានអ្នកនយោបាយដែលពោរពេញដោយបទពិសោធន៏ចាស់វស្សាគោរពដង្ហែរតាម(ខាងក្រៅ អ្នកនយោបាយទាំងនោះបង្ហាញការគោរព តែនោះគ្រាន់តែជាការធ្វើអោយល្អមើល និងដើម្បីទាក់ទាញប្រជាប្រិយ) ដូចព្រះមហាវិរក្សត្រមុន (ត្បិតដោយសារ កង្វះបទពិសោធន៏ និង ព្រះជន្ម) ។ សង្ឃឹមថា អ្នកនយោបាយជំនាន់ទី២ នឹងលើកស្ទួយស្ថាប័នព្រះមហាក្សត្រ និងគោរព ដង្ហែរតាមដោយឥតងាករេ ហើយទ្រង់នឹងអាចប្រើប្រាស់នូវអំណាចពិតប្រាកដជាងពេលនេះ។

# បើនិយាយពីបញ្ញាវ័ន្ត ម្នាក់ៗសំងំយកសុខក្នុងស្ថានភាពដែលនគរកំពុងជ្រួលច្របល់។ ដើម្បី សុវត្ថិភាព ដើម្បីលាភសក្ការៈ បញ្ញាវ័ន្តព្រមសំរប ព្រមទទួល ព្រមរស់នៅក្នុងសង្គមដែលមានជំងឺ។ កើតមកមិនមែននគរជំពាក់យើងទេ តែយើងវិញទេដែលជំពាក់បំណុលនគរ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: