Articles

ជាបញ្ញាជន ឬ សាមញ្ញជន?

In Uncategorized on December 13, 2013 by hengkrishnaaa

# ថ្ងៃនេះ ឃើញបណ្ឌិតម្នាក់អាប់ដេតនៅ ខូវើហ្វេសប៊ុក របស់ខ្លួន ធ្វើអោយរកកលចង់ក្អួត! បន្ថែមជាមួយការសរសេរភាសាអង់គ្លេសដែលអាចអោយគេកាត់ន័យយល់បានទាំងលំបាក គួបផ្សំនឹងអត្ថន័យជាការអួតផុតជើងពីដី! បណ្ឌិតនេះស្ថិតក្នុងក្រុមបណ្ឌិតដែលខ្ញុំជាញឹកញាប់ ហៅថា ក្រុមបណ្ឌិត គូថមាន់! ឬបណ្ឌិតជាន់អាចម៌មាន់មិនពៀច។

#តែប្រហែលដោយសារចិត្តខ្ញុំចង្អៀតចង្អល់ពេកទេដឹង ដែលនៅសុខៗទៅទើសទាល់គេបែបនេះ។ តែហ្អើយ ទោះយ៉ាងណានេះជាសិទ្ធិរបស់គេ គ្រាន់តែប្រាប់ខ្លួនឯងថា កុំធ្វើដូចគេបានហើយ។ ចាំគំនិតនេះមួយ៖ ទឹកដែលស្ងប់ ជាទឹកដែលមានទីជំរៅជ្រៅ!

#នឹកឃើញពីរឿង ខៀវ សំផន កាលដែលត្រលប់ពីស្រុកបារំាងវិញ គាត់ធ្វើខ្លួនយ៉ាងសាមញ្ញបំផុត ជាមួយ ខោអាវយ៉ាងសាមញ្ញ និង កង់មួយរបស់គាត់ ជិះពីផ្ទះទៅធ្វើការ ដោយមិនសំញ៉ែងឬក ឬ ធ្វើអ្វីដែលហៅថា ជាការ បង្អួត ឬអ្វីដែលគេហៅថា ជាការធ្វើអោយសក្តិសមជាមួយកំរិតនៃការអប់រំខ្ពង់ខ្ពស់របស់ខ្លួន។ នេះជាគំរូដ៏ល្អបំផុតសំរាប់ខ្ញុំ! ភាពសាមញ្ញគឺជាចំណុចផ្តើមនៃតំលៃរបស់បញ្ញាជន។

# តើខ្ញុំកំពុងតែដើរទៅរកការបង្កើតសេចក្តីស្រឡាញ់ទាំងដែលខ្លួនមិនមានអ្វីនៅក្នុងដៃជាមោទនភាពមែនឬ? តើនេះជាការសក្តិសមដែរឬ? ភាពខុសគ្នានៃខួរក្បាល និង បេះដូង! បេះដូងពិតជាត្រូវការ ចំណែកខួរក្បាលហាក់រារែកថា កំពុងតែប្រាថ្នាអ្វីដែលហួសពីដៃ! តើពេលនេះខ្ញុំមានអីដែលអាចអោយអ្វីនេះបានសំរេចទៅដូចបំណង?? គ្មានសោះ!

ទំនួលខុសត្រូវ គឺជាអ្វីដែលខួរក្បាលប្រាប់ ចំណែក ការស្រឡាញ់ គឺជាអ្វីដែលបេះដូងនិយាយ! ក្តីស្រឡាញ់ប្រហែលមិនពិបាកបង្កើតទេ តែទំនួលខុសត្រូវក្នុងសេចក្តីស្រឡាញ់នោះទេដែលពិបាក! និស្ស័យ វាសនា …… គិតសព្វៗទៅ គ្រួសារមានសុភមង្គលតូចមួយ មិនមែនជាការងាយស្រួលបង្កើតនោះទេ! មនុស្សពីរនាក់មកពីប្រភពផ្សេងគ្នា ត្រូវរស់នៅគេងខ្នើយជាមួយគ្នាសំរាប់រយៈកាលដែលនៅសល់នៃជីវិត ….. មិនប្រាកដទេថា ខ្នើយដែលមនុស្សទាំងពីរកើយក្បែរគ្នា ជាខ្នើយដែលលំអដោយកុលាប ឬ ក៏ជាបន្លា!? នោះជាអ្វីដែលមនុស្សគ្រប់គ្នាមិនចង់ជួប…..មានតែផ្សងចំពោះគុណព្រះត្រៃរតន៏…..មានតែពេលវេលាជាអ្នកស្រាយចំងល់គ្រប់យ៉ាង!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: