គំនិតគួរពិចារណា
១.ចុងប៉ាការឹងជាងផ្លែដាវ មុនដំបូងគេធ្វើមិនដឹងមិនលឺ បន្ទាប់មកគេសើចចំអកដាក់យើង ក្រោយមកគេវាយយើង ទីបំផុតយើងនឹងឈ្នះ!
(មហាត្មះគន្ធី)
២.នយោបាយគ្មានគោលការណ៏ ជំនួញគ្មានសីលធម៌ ការអប់រំគ្មានចរិយាសម្បត្តិ វិទ្យាសាស្ត្រគ្មានមនុស្សធម៌ ការសប្បាយភ្លើតភ្លើនគ្មានការរលឹកខ្លួន ការគោរពសក្ការៈគ្មានការបូជា។
(បាបធម៌ទាំង៧របស់់មហាត្មះគន្ធី)
៣.ខ្ញុំកើតជាជនជាតិខ្មែរ ខ្ញុំរស់ជាជនជាតិខ្មែរ ខ្ញុំនឹងស្លាប់ក្នុងនាមជាជនជាតិខ្មែរ។ ខ្ញុំសោកស្តាយ!ស្តាយ!ស្តាយការដែលខ្ញុំមានជីវិតតែ១ដើម្បីរស់ក្នុងឈ្មោះជាខ្មែរ!
៤.ខ្ញុំមិនខ្លាចនរណាម្នាក់ស្អប់ខ្ញុំនោះទេ! ត្បិតការស្អប់មានក្នុងសន្តានមនុស្សរាល់រូប។អ្វីដែលខ្ញុំខ្លាចនោះគឺការមានមនុស្សស្រឡាញ់រាប់អានខ្ញុំច្រើន ដែលខ្លាចត្បិតខ្ញុំពុំអាចមានឪកាសបានតបស្នងសេចក្តីល្អរបស់ពួកគេ។
៥.(រង់ចាំ១២ម៉ោង ឬ កុំធ្វើការសំរេចចិត្តណាមួយជាដាច់ខាតក្នុងពេលណាដែលកំពុងមានអារម្មណ៏ខឹងច្រឡោត)
មានគូស្នេហ៏មួយគូបានទាស់សម្តីគ្នានៅហាងតែគជមួយកន្លែង។ ម្នាក់ៗសុទ្ធតែចង់យកឈ្នះរៀងៗខ្លួន ។ ទីបំផុត ភាគីបុរសក៏បានចាកចេញពីហាងតែទៅដោយក្តីមួម៉ៅក្តៅក្រហាយ ទុកឲ្យមិត្តស្រីនៅសំកុក ស្រក់ទឹកភ្នែកតែម្នាក់ឯងក្នុងហាងនោះទៅ។
នារីដែលកំពុងមានអារម្មណ៏ច្របូកច្របល់ នៅអង្គុយកូរតែក្រូចឆ្មារដែលនៅលើតុនោះទាំងមិនដឹងខ្លួន។ នាងបានយកស្លាបព្រាឈ្លីញិចក្រូចឆ្មារដែលគេចិតស្តើងៗដាក់នៅក្នុងទឹកតែនោះទាល់តែម៉ដ្ឋខ្ទេចខ្ទីអស់ រលីង ធ្វើឲ្យទឹកតែមួយកែវនោះធំក្លិនសម្បកក្រូចឆ្មារឡើងឆួល ផឹកលែងកើត។
ស្រាប់តែបន្តិចក្រោយមក នារីនោះហាក់ដូចជាដឹងខ្លួនបន្តិចមកវិញ ឃើញតែក្រូចឆ្មាររបស់ខ្លួនក្លាយជា បៃឡុកបៃឡអស់រលីង នាងក៏ស្រែកហៅអ្នកបម្រើឲ្យយកតែក្រូចឆ្មារ១កែវទៀតមកឲ្យ ដោយប្រាប់ឲ្យគេ ចិត្តយកសម្យកក្រូចឆ្មារចេញឲ្យអស់។
អ្នកបម្រើឈរសម្លឹងនារីម្នាក់នោះមួយសន្ទុះ ហើយមិនបាននិយាយអ្វីទាំងអស់ គេលើកយកកែវតែក្រូច ឆ្មារចាស់នោះចេញទៅ ហើយមួយសន្ទុះក្រោយមកគេក៏លើកតែក្រូចឆ្មារ១កែវថ្មីទៀតយកមក ប៉ុន្តែ ចំណិតក្រូចឆ្មារនៅក្នុងកែវ គឺនៅដូចមុនដដែល មិនបានចិតសម្យកចេញទេ។ នារីដែលកំពុងមាន អារម្មណ៏មិនល្អស្រាប់មកហើយ ដល់ពេលជួបរឿងទាស់ចិត្តថែមទៀត ប្រៀបដូចជាយកសាំងមកជះលើភ្លើងដូច្នោះ។ នាងស្រែកហៅរកអ្នកបម្រើឲ្យត្រឡប់មកវិញ រួចគំហកឲ្យដោយសម្តីខ្លាំងៗ។ អ្នកបម្រើ សម្លឹងមើលទៅនាង ហើយឆ្លើយតបថា “អ្នកនាង! សុំកុំទាន់ខឹង អ្នកនាងដឹងទេថា សម្បកក្រូចឆ្មារក្រោយពីត្រាំរហូតដល់ចេញជាតិល្វីងរបស់វារលាយសព្វទៅក្នុងទឹកហើយ យើងនឹងបានទឹកតែដែល មានរសជាតិជ្រះកល្អណាស់។ នោះគឺជារសជាតិដែលអ្នកនាងកំពុងតែចង់បាននោះឯង។ដូច្នេះសូម អ្នកនាងទប់ចិត្តបន្តិចសិន ហើយសុំកុំគិតថា ចង់ច្របាច់យកក្លិនឈ្ងុយរបស់ក្រូចឆ្មារ ឲ្យចេញមកអស់ ក្នុងរយៈពេលត្រឹមតែបីនាទីឲ្យសោះ។ ធ្វើបែបនេះវានឹងផ្តល់ផលផ្ទុយទៅវិញទេ គឺធ្វើឲ្យទឹកតែទៅជា កករអស់ លែងស្រស់ថ្លា មិនត្រឹមតែគ្មានប្រយោជន៏អ្វី គឺបានត្រឹមតែធ្វើឲ្យអ្វីផ្សេងៗកាន់តែធ្ងន់ធ្ងរ លើសដើមប៉ុណ្ណោះ!”។
នាងហាក់មានអារម្មណ៏ទុចង៉ក់បន្តិចជាមួយនឹងសម្តីអ្នកបម្រើនេះ។ នាងសម្លឹងមើលភ្នែកអ្នកបម្រើ រួច សួរដោយចង់ដឹងជាខ្លាំងថា៖ “អីចឹងត្រូវប្រើពេលយូរប៉ុណ្ណាទើបវាមានក្លិនឈ្ងុយ?” អ្នកបម្រើធ្វើមុខញ ញឹម រួចប្រាប់ថា”១២ម៉ោង! ក្រោយពី១២ម៉ោងទៅ ក្រួចឆ្មារនឹងបញ្ចេញជាតិនិងក្លិនល្អបំផុតរបស់វា ចេញមកទាំងអស់! អ្នកនាងនឹងទទួលបានតែក្រូចឆ្មារដែលមានរសជាតិផ្អែមឈ្ងុយជាទីបំផុត១កែវ។ ប៉ុន្តែ អ្នកនាងត្រូវតែព្រមខាតពេលអត់ធ្មត់រង់ចាំរហូតដល់១២ម៉ោង។ មិនដឹងថាតើអ្នកនាងរីករាយនឹង រង់ចាំដែរឬទេ?”
នារីនោះទំនងជារារែក មិនទាន់ជឿ “១២ម៉ោង? កុំនិយាយលេង! ឬមួយបានន័យថា អ្នកណាក៏ដោយ បើចង់ផឹកតែក្រូចឆ្មារ១កែវ ត្រូវតែរង់ចាំរហូតដល់១២ម៉ោងអីចឹងឬ?”
អ្នកបម្រើអធិប្បាយបន្ត “អ្នកនាង! ១២ម៉ោងគ្រាន់តែជារយៈពេលដ៏ខ្លីមួយនៃជីវិតប៉ុណ្ណោះ ប៉ុន្តែជួនកាល ១២ម៉ោង វាជាពេលេវេលាដ៏គ្រប់គ្រាន់ ដែលធ្វើឲ្យមានផលប៉ះពាល់ដល់ឆាកជីវិតមនុស្សពេញមួយជីវិត របស់យើងក៏មានដែរ!”
អ្នកបម្រើផ្អាកមួយស្របក់ រួចនិយាយបន្តថា “តាមពិតទៅមិនមែនគ្រាន់តែការឆុងតែទ! បញ្ហាទុក្ខសោក នានាដែលកើតមាននៅក្នុងជីវិត មិនថារឿងតូចឬរឿងធំ គឺសុំឲ្យយើងព្រមចំណាយពេលអត់ធ្មត់រង់ចាំ ១២ម៉ោង នោះយើងនឹងឃើញថា រឿងរ៉ាវពុំមែនសុទ្ធតែអាក្រក់ដូចដែលយើងគិតតែខ្លួនឯងនោះទេ!”
នារីនោះសម្លឹងមុខអ្នកបម្រើ ហាក់ដូចជាស្តាប់សម្តីគេមិនទាន់យល់ ក្រសែភ្នែកវិលវល់ មិនដឹងថាត្រូវធ្វើ យ៉ាងម៉េចឲ្យសម។ អ្នកបម្រើញញឹម រួចនិយាយបន្តទៀតថា”បើមានពេល អ្នកនាងគួរតែឆុងតែក្រូចឆ្មារ ដោយខ្លួនឯងសាកលមើល! ក្នុងកំឡុងពេលរង់ចាំ ១២ម៉ោងនេះ អ្នកនាងអាចសាកគិតដល់អ្វីដែលខ្ញុំ បាននិយាយក្នុងថ្ងៃនេះថា តើវានឹងទៅជាយ៉ាងណា? តើក្រោយពី១២ម៉ោងទៅ តើវាមានអ្វីល្អៗកើតឡើងដូចដែលខ្ញុំនិយាយដែរឬទេ?” និយាយចប់ អ្នកបម្រើអោនគោរពដោយទឹកមុខញញឹម រួចហើយគេ ក៏ដើរចេញទៅ។ នារីនោះអង្គុយសម្លឹងកែវតែ សំងំគិតពិចារណាម្មាក់ឯងយ៉ាងស្ងាត់ស្ងៀម។ ពេលត្រឡប់មកដល់ផ្ទះវិញ អត់ទ្រាំមិនបាន នាងក៏សាកទៅឆុងតែក្រូចឆ្មារដោយខ្លួនឯងមួយរំពេច។ នាងបានយកក្រូចឆ្មារមកចិតជាចំរៀកស្តើងៗដាក់ចូលទៅក្នុងទឹកតែទុកអស់រយៈពេលកន្លងទៅ១២ម៉ោង។ នាងបានភ្លក់រសជាតិតែក្រូចឆ្មារ ដែលមានក្លិនឈ្ងុយបំផុតក្នុងជីវិតរបស់ខ្លួន។ នាងបានយល់ហើយថា គឺព្រោះតែគ្រប់ផ្នែករបស់ក្រូចឆ្មារ វាបានជ្រាបចូលយ៉ាងសព្វសាច់ជាមួយនឹងទឹកតែ ហេតុនេះទើបបាន ជាវាគឺតែក្រូចឆ្មារដែលមានរសជាតិពិសេសអស្ចារ្យបែបនេះ។
សំឡេងកណ្តឹងរោទឡើង។ នាងបានក្រោកទៅបើកទ្វារឃើញបុរសដែលឈ្លោះគ្នាកាលពីមុននេះ១២ ម៉ោង គេឈរនៅមាត់ទ្វារ ក្នុងដៃមានបាច់ផ្កាកុលាបដ៏ស្រស់ស្អាតមួយបាច់ធំផងដែរ។
“សូមអភ័យទោសឲ្យខ្ញុំផងបានទេ?” បុរសនោះនិយាយបែបអឹមអៀន។ នាងសើច ហើយ ទាញដៃឲ្យគេចូលមកខាងក្នុង រួចលើកកែវតែក្រូចឆ្មារមកដាក់នៅពីមុខ។ អ្នកកំលោះសើចញឹមៗ សួរទៅ នាងដោយសំឡេងធម្មតា “ថ្ងៃនេះ អង្គុយនៅហាងតែយ៉ាងយូរហើយ នៅញុំាមិនទាន់ឆ្អែតទៀត ឬ?” នាងនិយាយដោយសម្តីបែបមឺងម៉ាត់ “ឥឡូវនេះ យើងត្រូវចុះកិច្ចសន្យានឹងគ្នាម្យ៉ាង។ ចាប់ពីពេល នេះតទៅ ទោះបីជាជួបប្រទះនឹងរឿងអ្វីក៏ដោយ យើងនឹងមិនខឹងច្រឡោតជាដាច់ខាត ត្រូវរក្សាចិត្តឲ្យ នឹងន ហើយគិតមកដល់តែក្រូចឆ្មារ១កែវនេះ! “
“ហេតុអ្វីក៏ត្រូវគិតពីរឿងតែក្រូចឆ្មារណាឯណីទៅវិញ?” បុរសនោះមានអារម្មណ៏ងឿងឆ្ងល់ ព្រោះមិន បានយល់សាច់រឿង។ “ព្រោះថា ក្រោយពីការអត់ធ្មត់រង់ចាំ១២ម៉ោងមកនេះ យើងនឹងបានភ្លក់រសជាតិ តែក្រូចឆ្មារដែលឆ្ងាញ់ជាទីបំផុតនៅលើលោកនោះអី!”
ការអត់ធ្មត់ វានឹងជួយឲ្យព្រឹត្តិការណ៏តានតឹងមួយចំនួនបានកន្លងផុតទៅតាមសម្រួល។ ការព្យាយាម ជម្នះទៅលើរឿងខ្លះដែលគួររង់ចាំ វានឹងធ្វើឲ្យស្ថានការណ៏កាន់តែដុនដាបលើសដើម។ ប៉ុន្តែ រឿងខ្លះ ដែលមិនគួរបណ្តែតបណ្តោយ យើងបែរទៅជាសំកុករង់ចាំ វាក៏នឹងរលាយហិនហោចដូចគ្នា។ សម្រាប់ ទឹកចិត្តនិងអារម្មណ៏របស់មនុស្ស ពេលខ្លះយើងគិតថា វាហាក់ដូចជាតានតឹងសម្បើមណាស់ ប៉ុន្តែ បើ យើងចេះអត់ទ្រាំបានរហូតដល់១២ម៉ោង វាក៏៏មុខជានឹងអាចធូរស្រាលបានច្រើនឬតិចជាមិនខាន។
Chha Ravuth said
ខ្ញុំពេញចិត្តណាស់ ចំពោះការលើកឡើងរបស់បង។
chaosorn said
អរគុណសំរាប់ពេលវេលារបស់ប្អូន។